Connect with us

ព័ត៌មានជាតិ

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

បានផុស

នៅ

ភ្នំពេញ​ ៖ អនុវត្តតាម​បញ្ជា លោក​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុន​ប៉ា ម៉ា​រី​លុច អគ្គ​ស្នងការរង ទទួល​ដឹកនាំ​ការងារ​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង លោក​ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គ​ស្នងការ​រង ទទួល​សហការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់​លោក ឧត្ដមសេនីយ៍ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​នគរបាល​កូរ៉េ ពីមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ដែលមាន​និវេទន៍​ក្រហម​នគរបាល​អន្តរ​ជាតិ​។ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាត់​កម្លាំង​ជំនាញ​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​ចាប់តាំងពី​ដើមខែ​មីនា អស់​រយៈពេល​ជាង​មួយខែ រហូតដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៤ ម៉ោង​១៨ និង​០០​នាទី កម្លាំង​ជំនាញ (​ក​១) ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វឌ្ឍនៈ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ​រដ្ឋបាល​សរុប ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ពី​លោក គឹម ហុង​សាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ (​មាន​និវេទន៍​ក្រហម​នគរបាល​អន្តរ​ជាតិ​) នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​២៤២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា និង​ឆែកឆេរ​ទីតាំង​ស្នាក់នៅ​របស់​ជនល្មើស នៅ​ចំណុច​ខុន​ដូរ អិ​ល បឹង​កេងកង​៣ ផ្លូវ​លេខ​៣៩៦ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ LI MINGXUE ភេទ​ប្រុស ជនជាតិ​ចិន កើត​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៨៦ កាន់​លិខិតឆ្លងដែន​លេខ : E12725171​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​៖

១. គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ៧០២,៧៩​ក្រាម​

២. គ្រឿងញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ ៣,៥៨ ក្រាម​

​សរុប​គ្រឿងញៀន​ចាប់យក ទម្ងន់ ៧០៦,៣៧​ក្រាម​។​

​ជនសង្ស័យ​ខាងលើ ត្រូវបាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម