Connect with us

ព័ត៌មានជាតិ

លោក នេ​ត ភ​ត្ត្រា​៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​កិច្ចការ​អាទិភាព​ចម្បង​ក្នុងចំណោម​បេសកកម្ម​សំខាន់ៗ​របស់​ក្រសួង​ព័ត៌មាន​អាណត្តិ​ទី​៧

បានផុស

នៅ

លោក នេ​ត ភ​ត្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ថា ការរៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​កិច្ចការ​អាទិភាព​ចម្បង ក្នុងចំណោម​បេសកកម្ម​សំខាន់ៗ​របស់​ក្រសួងព័ត៌មាន ​ក្នុង​អាណត្តិ​ទី​៧​នេះ​សម្រាប់​ជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន កសាង​បន្ថែម និង​ថែរក្សា ទំនុក​ចិត្ត​របស់​ប្រជាជន និង​សង្គមជាតិ​ទាំងមូល​មកលើ​វិស័យ​ព័ត៌មាន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខាសាលា​តម្រង់ទិស និង​ប្រមូល​ធាតុ​ចូល​ដើម្បី​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​” នៅ​កម្ពុ​ជានា​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៤​នេះ លោករដ្ឋមន្ត្រីបាន​​មានប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការ​ផ្តួចផ្តើម​ក្នុងការ​បង្កើត ឡើង​នូវ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ ធម្មនុញ្ញ​នេះ​នឹង​រួមចំណែក​គាំទ្រ​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​តាមរយៈ​ការ​ពង្រឹង​គុណភាព​និង​សមត្ថភាព​ជំនាញ ពង្រឹង​ការ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ព័ត៌មាន​។

លោក​រដ្ឋមន្ត្រី បាន​បន្ត​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថា ក្រោយ​ធម្មនុញ្ញ​សារព័ត៌មាន​នេះ​ត្រូវបាន​បង្កើតឡើង និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ហើយ អង្គភាព​សារព័ត៌មាន សមាគម​សារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អាច​យក​ធម្មនុញ្ញ​នេះ​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ក្រមសីលធម៌​សម្រាប់​អង្គភាព សមាគម និង​ស្ថាប័ន​របស់ខ្លួន​ផ្ទាល់ សម្រាប់ ឱ្យ​សមាជិក​គោរព និង​អនុវត្តតាម​។

ក្នុង​ន័យ​នេះ ធម្មនុញ្ញ​នេះ​ផ្តល់​ជា​មូលដ្ឋានគ្រឹះ វិធាន​សំខាន់ៗ និង​ជា​ស្តង់ដារ​អប្បបរមា ដើម្បី​តម្រង់​ទិសលើ​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា ដោយ​អនុលោម​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា ធរមាន​។ ​ជា​ជំហរ​រួម សិក្ខាសាលា​ទាំងមូល​គាំទ្រ​ការរៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​រួមមួយ ដើម្បីឱ្យ​មានការ​អនុវត្ត​ស្តង់ដារ នៅ​កម្ពុជា​។ ក្រសួង​ព័ត៌មាន​បានផ្តល់​ក្រដាស​ស ដើម្បី​ស្នើឱ្យ​អ្នកសារព័ត៌មាន​សរសេ​រ​លើកឡើង​នូវ​អ្វីដែល​ខ្លួន​យល់ថា​អ្នក កាសែត​ចាំបាច់​ត្រូវមាន​ក្រមសីលធម៌ និង​ត្រូវ​ទទួល​នូវ​ការការពារ​បែបណា​។

ជា​លទ្ធផល សិក្ខាសាលា​បានផ្តល់​ឱកាសល្អ សម្រាប់​អ្នកចូលរួម​ទាំង​អស់​ទទួល​បាន​នូវ​ចំណេះដឹង​បន្ថែម​ពីបទ​ឧទ្ទេសនាម​ដ៏​ក្បោះក្បាយ​របស់ លោក នេត្រ ភក្ត្រា ក្នុង​ក្របខណ្ឌ​នៃ​ការ​តម្រង់​ទិសលើ​ការរៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​អ្នកចូលរួម​ទាំងអស់​បាន​ស្តាប់​នូវ​ការ អត្ថាធិប្បាយ​ស៊ីជម្រៅ និង​បាន​យល់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​នូវ​ទំនួល​ខុសត្រូវ​ធំៗ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន ចំណុច សំខាន់ៗ​ដែល​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់ ក៏ដូចជា​ចំណុច​សំខាន់ៗ​ផ្សេងទៀត​ដែល​អ្នកសារព័ត៌មាន​មិនត្រូវ ធ្វើ​ឡើយ​ក្នុង​ការ​ប្រកប​អាជីព និង​អនុវត្ត​សកម្មភាព​ការងារ​របស់ខ្លួន​ប្រចាំថ្ងៃ​។

ពិសេស​ជាង​នេះ​ទៀត សមាជិក​នៃ​អង្គ សិក្ខាសាលា​បាន​ចូលរួម​យ៉ាង​ផុលផុស​ក្នុង​ការ​ផ្តល់​ជា​សំឡេង បញ្ចេញ​គំនិត មតិយោបល់ ដើម្បី​ផ្តល់​ជា​ធាតុ​ចូលក្នុង​ការ រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​រួម​មួយ សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​យកទៅអនុវត្ត​បាន​ទាំងអស់​គ្នា ក្នុង​គោលបំណង រួមចំណែក​លើកតម្កើង​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន និង​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ឱ្យ​កាន់​រីកចម្រើន​ឡើង​ថែម​ទៀត បន្ទាប់ពី​សិក្ខាសាលា​នេះ ក្រសួង​ព័ត៌មាន​នឹង​ប្រមូល​រាល់​ធាតុ​ចូល​ទាំងអស់​ដែល​ទទួលបាន​ពី​អ្នកចូលរួម ដើម្បី​តាក់តែង ជា​សេចក្តី​ព្រាង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន សម្រាប់​ក្រសួង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​បន្ត បន្ទាប់​ទៀត មុននឹង​អាចឈាន​ដល់​ការអនុម័ត​ជារួម លើ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​រួមមួយ​សម្រាប់​អនុវត្ត​។

គួរ​បញ្ជាក់​ថា​ សិក្ខាសាលា​នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​៣២៥​នាក់ មាន​សមាសភាព ជា​អ្នកសារព័ត៌មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ដែល​បាន​អញ្ជើញ​មកពី​អង្គភាព​សារ ព័ត៌មាន សមាគម​សារព័ត៌មាន​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​ពី​ស្ថាប័ន​ផ្សេងទៀត ក្រោយ​អធិបតីភាព​លោក​នេ​ត ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម