Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ចាត់ទុកអគារវះកាត់ដ៏ទំនើបនៅខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់ជប៉ុនជូនប្រជាជនកម្ពុជា

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកអគារបម្រើសេវាវះកាត់ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលសម្ពោធនាព្រឹកថ្ងៃនេះ គឺជាកាដូឆ្នាំថ្មីរបស់រដ្ឋាភិបាលជប៉ុនជូនចំពោះប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «ការសម្ពោធថ្ងៃនេះ ក៏អាចចាត់ទុកថា ជាសមិទ្ធផល ឬជាកាដូឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមូយនៅក្នុងវិស័យសុខាភិបាលសម្រាប់ប្រជាជនខេត្តសៀមរាប​ និងប្រជាពលរដ្ឋ ដែលនៅជុំវិញនេះ នឹងប្រើប្រាស់សេវាវះកាត់»។

តាមរយៈលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយបន្តកម្ពុជារហូតមក តួយ៉ាង សមិទ្ធផលនាថ្ងៃនេះ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។

សម្ដេចធិបតី ថ្លែងដូច្នេះថា៖​ «សូមអរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរាជទូត ផ្ដាំអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលសមិទ្ធផលនេះ កើតឡើងដោយសារការជួយរបស់រដ្ឋាភិបាល​ និងប្រជាជនជប៉ុន ចឹងយើងអាច ចាត់ទុកថាកាដូថ្មីនេះរបស់ប្រជាជនកម្ពុជាពីសំណាក់ប្រជាជនជប៉ុនតែម្ដង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម