ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរី ហាមមិនឲ្យសមត្ថកិច្ចទារលុយពីពលរដ្ឋដឹកផ្លែសំរង
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងទាំង ៣ ចាប់ពីថ្នាក់ខេត្ត និងស្រុកតាវែង ស្រុកវើនសៃ ស្រុកអណ្តូងមាស និងក្រុងបានលុង ពិនិត្យមើលនិងណែនាំដល់កម្លាំងហាមទារលុយពីប្រជាពលរដ្ឋ រើសនិងដឹកសំរងជាដាច់ខាត និងត្រូវតាមចាប់ជនណាដែលយកឈ្មោះកម្លាំងប្រើប្រាស់ដើម្បីជំរិតទារលុយ។
លោកអភិបាលខេត្ត បានចាត់ទុកការយកលុយពីប្រជាពលរដ្ឋដែលដឹកផ្លែសំរង និងរើសសំរងជាអំពើចាប់ជំរិត។ ចំណែកប្រជាពលរដ្ឋមិនត្រូវជូនប្រាក់ដល់អ្នកណាឡើយ ហើយបើមានជនណាទារលុយ អាចរាយការណ៍មកលោកផ្ទាល់នូវឈ្មោះជននោះ មុខងារនិងទីតាំងដែលជំរិត។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលទៅរើសផ្លែសំរង សូមថែរក្សាសុខភាព និងប្រយ័ត្នប្រយ៉ែង សូមកុំកាប់ដើមសំរង៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់