Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ទម្លាក់ថវិកា១៧០លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស

បានផុស

នៅ

រាជរដ្ឋាភិបាល ទម្លាក់កញ្ចប់ថវិកាប្រមាណ១៧០លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នៅទូទាំងប្រទេស។ នេះបើតាមការប្រកាសរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២០ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា៖ «ខ្ញុំបានចុះហត្ថលេខាផ្ដល់គោលការណ៍រួចទៅហើយ លើការអនុវត្តផែនការសកម្មភាពក្នុងការពង្រឹងវិធានគន្លឹះទី១នេះ គឺពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក រយៈពេល២០២៤​-២០២៧ ថវិកាជិត១៧០លានដុល្លារ ខ្ញុំបានផ្ដល់គោលការណ៍ឯកភាពរួចហើយ»

តាមការបញ្ជាក់របស់សម្ដេចធិបតី កញ្ចប់ថវិកាប្រមាណ១៧០លានដុល្លារនេះ គឺដើម្បីពង្រឹងសមត្ថភាពមណ្ឌលសុខភាព​ និងមន្ទីរពេទ្យបង្អែកស្រុក ក្នុងគោលដៅធំៗចំនួន៤ គឺទី១) ការកែលម្អប្រសើរឡើងលើគុណភាពផ្ដល់សេវាឱ្យតបតាមការរំពឹងទុករបស់ប្រជាជន ទី២) បង្កើនសមត្ថភាពផ្ដល់សេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ឱ្យត្រឹមត្រូវ ទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត ទី៣) បង្កើនលទ្ធភាពជួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំងឺលើសឈាម ជំងឺទឹកនោមផ្អែក ពិសេសផ្ដោតលើប្រជាជន និងគ្រួសារក្រីក្រ និងទី៤) គឺការបង្កើនបុគ្គលិកតាមមណ្ឌលសុខភាព ដើម្បីមណ្ឌលសុខភាពអាចផ្ដល់សេវា២៤លើ២៤ម៉ោង។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា នៅពេលកម្មវិធីនេះចេញ គ្រូពេទ្យចំនួន២ពាន់នាក់បន្ថែមទៀត នឹងត្រូវជ្រើសរើសដើម្បីបំពេញបន្ថែមទៅឱ្យមណ្ឌលសុខភាពនៅទូទាំងប្រទេស ដោយសម្ដេច សង្ឃឹមថា ទៅថ្ងៃមុខ មណ្ឌលសុខភាពនីមួយៗនឹងបើករហូត អត់បិទទ្វារទេ ហើយមានក្រុមគ្រូពេទ្យប្រចាំការជាប់ជាប្រចាំ ដែលនេះជាគោលដៅរបស់ក្រសួងសុខាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម