Connect with us

ព័ត៌មានជាតិ

​ពើងបុរាណ​មានចម្លាក់ឬរូបគំនូរ​ផ្សេងៗ ​រកឃើញ​ ៥៦ កន្លែង​នៅ​លើ​ភ្នំ​គូលែន

បានផុស

នៅ

ពើង គឺជាបុរាណស្ថានមួយដែលមានលក្ខណៈប្រវត្តិសាស្ត្រ និងជាវត្ថុតាងសំខាន់ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ។ ភ្នំគូលែនជាទីតាំង​នៃរាជធានីបុរាណ​ដែលមានវ័យចំណាស់នៅក្នុងតំបន់ និងត្រូវបាន​កសាងឡើងក្នុងរាជ​របស់​ព្រះបាទ​ជ័យវរ្ម័នទី២ នាដើមសតវត្សរ៍​ទី៩ ដោយមានឈ្មោះថា មហេន្ទ្របព៌ត (លំនៅស្ថាន​របស់​ព្រះឥសូរជាអាទិទេពកំពូល​នៃព្រហ្មញ្ញសាសនា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពើងគំនូរនៅលើភ្នំគូលែន

តាម​រយៈការ​ស្រាវជ្រាវ​និង​​រុករកនៅតំបន់ភ្នំគូលែន បានកត់ត្រា​សំណង់​​ប្រាសាទ​បុរាណ និងស្ថានីយបុរាណជាច្រើន។ អ្នកស្រាវជ្រាវមិនត្រឹមតែបានយក​ចិត្តទុកដាក់សិក្សានិង​កត់ត្រា​ប្រាសាទបុរាណ ប៉ុន្តែក៏​​ចាប់អារម្មណ៍​ទៅលើ​បុរាណស្ថានផ្សេងៗទៀត មានដូចជា ពើង និងចម្លាក់បាតស្ទឹង ជាដើម។

ពើងគឺជាផ្ទាំងថ្មធំៗ ឬល្បាក់ថ្មភ្នំដែលមានចម្លាក់ ឬរូបគំនូរ​ផ្សេងៗ ហើយ​ភាគច្រើនសុទ្ធ​សឹង​ជាទី​គោរព​បូជា ជួនកាល​មានសណ្ឋាន​ជាល្អាងផងដែរ។ នៅលើ​ភ្នំគូលែន គេ​បាន​ជួបប្រទះ​ពើង​ជាច្រើន​ប្រភេទ ក្នុងនោះ​ពើងមួយ​ចំនួនបា​នបង្ហាញពី​គំនូស​លើថ្មជា​រូបទោល ជាតួអង្គ​អាទិទេព ឬជារូបសត្វ ដែល​ជាយានជំនិះ​របស់អាទិទេព។ រីឯពើង​មួយចំនួនទៀតឆ្លាក់លំអរ​ជា​ចម្លាក់លៀន បង្ហាញ​ពីតួអង្គ អាទិទេព​ក្នុងរូបភាព​ដកស្រង់ចេញពីទេវកថា។

ចំណែក​ពើង​មួយប្រភេទទៀតបង្ហាញពីរូបគំនូរ លំអរជារូប​ផ្សេងៗ ដោយមាន​ស្លាកស្នាម​ពណ៌​ដិតនៅលើ​ជញ្ជាំងថ្ម។ ក្នុងចំណោមពើងខាងលើនេះ ពើងមួយចំនួនមានបន្សល់​ទុកនូវអក្សរចារឹក​ទៀតផង ដែលជា​ស្លាកស្នាមសំខាន់ និងជាកម្មវត្ថុនៃ​ការសិក្សាស្វែងយល់អំពី ប្រវត្ដិ ឬរឿងរ៉ាវ​ទាក់ទង​នឹងភ្នំគូលែន។ ដូចជាសិលាចារឹក​នៃពើងគំនូរ ដែលមានលេខសំគាល់ K. ២៣០ ចារឡើងនាសតវត្សទី១១ បានបញ្ជាក់អំពីពាក្យថា មហេន្ទ្រ (មហេន្ទ្របព៌ត) ដែលជា​ឈ្មោះ​នៃ​ភ្នំគូលែន។

តាម​កា​រស្រាវជ្រាវ​បាន​កត់ត្រា​ពើងបុរាណ​​ចំនួន ៥៦ កន្លែង នៅ​ឧទ្យានជាតិ​ភ្នំ​គូលែន​ដែលមាន​​ដូចជា៖

1/ពើងលឹង្គ៥
2/ពើង​ព្រះលើ
3/ពើង​បាឡាំង
4/ពើងបាយអរ
5/ពើង​ឆ័ត
6/ពើង​ឥសី(ឆ័តឥសី)
7/ពើង​ដាប់ឈួន
8/ពើង​ឥសី១
9/ពើង​ឥសី២
10/ពើង​ងងឹត
11/ពើង​កែវណាម៉ា
12/ពើង​គំនូរ
13/ពើង​គូលេន១
14/ពើង​គូលេន២
15/ពើងគូលេន៣
16/ពើងគូលេន៤
17/ពើងគូលេន៥
18/ពើងគូលេន៦
19/ពើងគូលេន៧
20/ពើងគូលេន៨
21/ពើងគូលេន៩ (ពើងជប់)
22/ពើងព្រះ
23/ពើងព្រះជប់
24/ពើងព្រះប្រាំអង្គ
25/ពើង​ព្រះពុទ្ធក្រោម
26/ពើង​ប្រជៀវ
27/ពើង​រៀន
28/ពើង​សំប៉ាន
29/ពើង​តាហាយ
30/ពើង​តារដ្ឋ
31/ពើង​តាសោម
32/ពើង​តាសុត
33/ពើង​ត្បាល់
34/ពើង​ទឹក​ជ័រ
35/ពើង​ទុក​ព្រះ
36/ពើង​ទឹកស្រក់
37/ពើង​យាយចាន់
38/ពើង​ម៉ួមៅ
39/ពើង​តា​ខាប
40/ពើង​ក្រឡ
41/ពើង​ទឹកធ្លាក់
42/ពើង​ព្រះអង្គធំ
43/ពើង​កូប
44/ពើង​ដៃរា
45/ពើង​ល្អាងធំ
46/ពើងអំពិល (គំនូរ២)
47/ពើងធ្លាយ
48/ពើង​វាល​ព្រះបាទ
49/ពើង​មហាឥសី ភ័ក្រ​នេត្រ
50/ពើង​ព្រះបាទ
51/ពើង​សសរ
52/ពើងគំនូរ៣
53/ពើង​តាថ្លាង
54/ពើង​គូលែន១០
55/ពើងត្បាល់២
56/ពើងអង្គាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម