ព័ត៌មានជាតិ
សត្វព្រៃ៦ប្រភេទ បានបង្ហាញខ្លួនតាមរយៈកាមេរ៉ា នៅដែនជម្រកសត្វព្រៃភ្នំសំកុស
នៅពាក់កណ្ដាលឆ្នាំ២០២០ មកដល់បច្ចុប្បន្ន នាយកដ្ឋានអភិរក្សដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿង នៅដែនជម្រក សត្វព្រៃភ្នំសំកុសភូមិសាស្ដ្រ ខេត្តពោធិសាត់។
ជាលទ្ធផល នៃការសិក្សាជ្រាវកាមេរ៉ា ថតបាន ដំរីព្រៃ ខ្ទីង ឈ្លុស ស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយ ចំនួនទៀត។ បើតាមរបាយការណ៍នោះ មានសត្វជាច្រើនទៀត ដែលមិនទាន់ថតហើយក្រុមការងារសិក្សាស្រាវជ្រាវ នឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀត នៅពេលឆាប់ៗខាងមុខនេះ។
ទិន្នន័យពីការសិក្សាស្រាវជ្រាវនេះ នឹងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រក សត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូល និងតំបន់អភិរក្ស៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ក្លិបកម្សាន្តក្នុងប្លុកកាស៊ីណូ នាក្រុងប៉ោយប៉ែត នៅដំណើរការធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត