ព័ត៌មានជាតិ
ក្រសួងអប់រំបានរំដោះអនក្ខរជនជាង១ម៉ឺន៤ពាន់នាក់ក្នុងចំណោមអនក្ខរជនជិត៥៦ម៉ឺននាក់នៅទូទាំងប្រទេស
ក្រសួងអប់រំយុវជននិងកីឡា បានរំដោះអនក្ខរជន ឬជនមិនចេះអក្សរបានប្រមាណ១ម៉ឺន៤ពាន់នាក់ ក្នុងចំណោមអ្នកមិនចេះអក្សរប្រមាណជិត៥៦ម៉ឺននាក់ នៅទូទាំងប្រទេស។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២០មេសានេះថាឆ្នាំ២០២៣កន្លងទៅ នៅកម្ពុជាមានអនក្ខរជនអាយុចាប់ពី១៥ឆ្នាំឡើងមានចំនួន ៥៥៩ ៣៥២នាក់ ស្រី៥១,២០ភាគរយហើយកម្មវិធីអក្ខរកម្មបានរំដោះអនក្ខរជនបានចំនួន១៤ ៤៦៧នាក់ ស្មើ ២,៥៩ភាគរយ ស្រី៦៣,៧៤ភាគរយ ដោយក្រសួងអប់រំបានបើកថ្នាក់អក្ខរកម្មប្រមាណ៩៣០ថ្នាក់នៅទូទាំងប្រទេស ។ លោកស្រីបានបន្តទៀតថា ថ្នាក់អក្ខរកម្មចំនួន៩៣០ថ្នាក់ គ្របដណ្តប់ ៨៣៨ភូមិ ៥៤៨ឃុំ សង្កាត់ ១៨៥ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។
ក្នុងនោះក្រសួងគ្រប់គ្រងថ្នាក់អក្ខរកម្ម ៨៧០ ថយ ៥ ស្មើ ០,៥៧ភាគរយ និងដៃគូអភិវឌ្ឍគ្រប់គ្រងថ្នាក់អក្ខរកម្ម ៦០ កើន ២ ស្មើ ៣,៤៥ភាគរយ។ ក្នុងចំណោមថ្នាក់អក្ខរកម្ម៩៣០ថ្នាក់មានអ្នកសិក្សាចំនួន១៧៨៦១នាក់ ស្រី ៦២,២០ភាគរយ ក្នុងនោះអ្នកសិក្សានៅតាមរោងចក្រមាន៤៨៦នាក់ ស្រី ៩០,៧៤ភាគរយ នៅពន្ធនាគារ ៧០០នាក់ ស្រី ៨១,៤ភាគរយ
នៅមណ្ឌលអប់រំកែប្រែ ១៦៥នាក់ ស្រី២៤,២៤ ភាគរយ។ អ្នកសិក្សាបានបញ្ចប់វគ្គ ១៥ ៦០០នាក់ ស្រី ៦៣,៤៤ភាគរយ ក្នុងនោះបានឆ្លងកាត់តេស្តស្តង់ដាបញ្ចប់ជាប់១៤ ៤៦៧នាក់ ស្មើ ៩២,៧៤ភាគរយ ស្រី ៦៣,៧៤ភាគរយដោយមានបំណិនផ្នែកអក្សរ ១២ ៩២៥នាក់ ស្មើ ៨២,៨៥ភាគរយ ស្រី៦៤,០១ភាគរយ និងបំណិនផ្នែកលេខ ១២ ២៧០នាក់ ស្មើ ៧៨,៦៥ភាគរយ ស្រី ៦៣,៨៤ ភាគរយ។
ជាមួយគ្នានេះក្រសួងមានគ្រូអក្ខរកម្មចំនួន៩៦១នាក់ ស្រី ៤៩,២២ភាគរយក្នុងនោះគ្រប់គ្រងដោយក្រសួងចំនួន៨៧០នាក់ ស្រី ៤៨,៥១ភាគរយ និងគ្រប់គ្រងដោយដៃគូអភិវឌ្ឍ ៩១នាក់ ស្រី ៥៧,១៤ភាគរយ។ គ្រូអក្ខរកម្មបានទទួលការបំប៉ន ៨៨២នាក់ ស្រី ៤៨,៥៣ភាគរយ ក្នុងនោះបំប៉នដោយក្រសួង ៧៩៦នាក់ ស្រី ៤៧,៤៩ភាគរយរួមទាំងគ្រូអក្ខរកម្មសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ ២៤នាក់ ស្រី ៥០ភាគរយបានបំប៉ន ២៤នាក់ ស្រី ៥០ភាគរយ ពន្ធនាគារបានបំប៉ន ៣៣នាក់ ស្រី៣៣,៣៣ភាគរយ និងមណ្ឌលអប់រំកែប្រែបានបំប៉ន ៧នាក់ ស្រី ១៤,២៩ភាគរយ។ គ្រូអក្ខរកម្មបំប៉នដោយដៃគូ អភិវឌ្ឍ ៨៦នាក់ ស្រី ៥៨,១៤ភាគរយ។
លោកស្រីបានបន្ថែមទៀតថា ក្រសួងសហការជាមួយអង្គការយូណេស្កូ អង្គការស៊ីប៉ា អង្គការអាយឡូ វិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជាសមាគមអភិវឌ្ឍន៍ស្ត្រីកម្ពុជា និងរោងចក្រ បានអនុវត្តកម្មវិធី អក្ខរកម្មនៅតាមរោងចក្រមាន ២៤ថ្នាក់ នៅតាមពន្ធនាគារមាន ៣៤ថ្នាក់ និងនៅមណ្ឌលអប់រំកែប្រែមាន ៧ថ្នាក់ ដោយ ដំណើរការនៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កោះកុង ព្រៃវែង កំពត មណ្ឌលគិរី រតនគិរី សៀមរាប ត្បូងឃ្មុំ កណ្តាល ស្វាយរៀង ព្រះសីហនុ តាកែវ ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
លោកស្រីបានបន្ថែមទៀតថា ជាទិសដៅក្រសួងនឹងពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីអក្ខរកម្មសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ុនធឺណិត ឱ្យបានទូលំទូលាយកៀរគរធនធានសម្រាប់ជំរុញដំណើរការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជា
មជ្ឈមណ្ឌលសិក្សាពេញ មួយជីវិត ឱ្យបានពេញលេញ។
យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០២១ ចេញផ្សាយដោយវិទ្យាស្ថានស្តិតិនៃក្រសួងផែនការឆ្នាំ២០២២ កន្លងទៅបង្ហាញថាអត្រាអក្ខរកម្មជនពេញវ័យអាយុ១៥ឆ្នាំឡើងបានកើនឡើងពី៨១,៩ភាគរយនៅឆ្នាំ២០២០ដល់៨៤,៧ភាគរយនៅឆ្នាំ២០ ២១ក្នុងនោះមានបុរសចំនួន៨៩,៥ភាគរយនិងស្រី៨០,៣ភាគរយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ