ព័ត៌មានជាតិ
មកដឹងប្រាក់ខែពលករខ្មែរទៅធ្វើការនៅបរទេសផ្ញើប្រាក់មកក្រុមគ្រួសារជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ
បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅតាមបណ្តាប្រទេសនានាចំនួន៧ប្រទេសរួមមាន ថៃ សាធារណរដ្ឋកូរ៉េ ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តំបន់សេដ្ឋកិច្ចពិសេសហុងកុង និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ដោយបានផ្ញើប្រាក់មកក្រុមគ្រួសារពីគ្រប់ប្រទេសជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ។

លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០មេសានេះថាក្នុងចំណោមប្រទេសទាំង៧ដែលកម្ពុជាបញ្ជូនពលករទៅធ្វើការមានតែប្រទេសថៃទេបញ្ជូនច្រើនជាងគេ ហើយក៏មានតែសាធារណរដ្ឋកូរ៉េដែរដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ។

លោក កត្តា អ៊ន បានបន្តថា ជាក់ស្តែងគិតត្រឹម២០២៣ កម្ពុជាបានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋចំនួន ១ ៣៥៦ ៦១៦នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះរួមមាន ប្រទេសថៃ មានចំនួន ១២៦២១៧៥ នាក់ ស្រី ៥០៨ ៦៤៦ នាក់ មធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារក្នុង ១ខែ។ សាធារណរដ្ឋកូរ៉េ មានចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨នាក់ ទទួលបានប្រាក់ខែ ១៥០០ ដុល្លារ ក្នុង ១ខែ។ ប្រទេសជប៉ុន មានចំនួន ២០០៥៦នាក់ ស្រី ៩ ១៥៥ នាក់ ទទួលបានប្រាក់ខែ ១៤០០ ដុល្លារ ១ខែ។ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩
នាក់ទទួលបានប្រាក់ខែ ៣៤០ ដុល្លារ ១ខែ ប្រទេសសិង្ហបុរី មានចំនួន ៨៧១នាក់ ស្រី៨៧១ នាក់ ទទួលបានប្រាក់ខែ ៥០០ ដុល្លារ ១ខែ។ តំបន់រដ្ឋបាលពិសេសហុងកុងមានចំនួន ២១៨ នាក់ ស្រី ២១៨នាក់ ទទួលបានប្រាក់ខែ ៥៩១ ដុល្លារ ១ខែ។ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតមានចំនួន ៦៤ នាក់ ស្រី ៦៤នាក់ ទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ខែ បានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យមមានប្រមាណជិត៣ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ។

យ៉ាងណាក៏ដោយ លោក កត្តា អ៊ន បានអំពាវនាវដល់ក្រុមហ៊ុនមានសិទ្ធិនាំពលករទៅធ្វើការនៅក្រៅប្រទេសត្រូវគោរព
បែបបទនិតិវិធីនាំ ឬបញ្ជូនពលករត្រឹមត្រូវស្របច្បាប់គោរពកិច្ចសន្យាការងារសម្រាប់ពលករលក្ខខណ្ឌការងារនិងច្បាប់ការងារនិងធានាសុវត្តិភាពពលករដល់ពលករពេលធ្វើដំណើរនិងធ្វើការនៅក្រៅប្រទេស។

ជាមួយគ្នានេះដែរ លោក កត្តា អ៊ន ក៏បានអំពាវនាវដល់បងប្អូនពលករត្រូវជ្រើសរើសក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹម
ត្រូវស្របច្បាប់ចៀសវាងការចាញ់បោកមេខ្យល់ទៅធ្វើដំណើរទៅក្រៅប្រទេសដោយខុសច្បាប់បង្កហានិភ័យនិងការរំលោភបំពាននានាកើតឡើងហើយក្នុងករណីមានបញ្ហាអ្វីមួយកើតឡើងសូមសហការជាមួយក្រុមហ៊ុនជ្រើសរើសពលករក៏ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?