ព័ត៌មានជាតិ
ក្រសួងធនធានទឹក ប្រកាសអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃនេះ
នៅព្រឹកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ដោយប្រកាសថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
តាមរយៈសេចក្ដីជូនដំណឹងស្ដីពី«ស្ថានភាពធាតុអាកាស» របស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិស អាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។
រីឯ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៧°C ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។
ចំណែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ ម៉ែត្រ/វិនាទី។ ចំពោះ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
អត្ថបទ ៖ ពិសី
![](https://www.kampucheathmey.com/wp-content/uploads/2024/04/439015322_745112971134380_2309282951778926811_n-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?