Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នឹងទទួលបានការធានារ៉ាប់រងលើផ្នែក​ហានិភ័យការងារ និងផ្នែកថែទាំសុខភាពពី ប.ស.ស

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​រួមមាន​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ និង​មន្ត្រី​ខុទ្ទកាល័យ​ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ឬ ប្រកាស និង​មិន​ស្ថិតនៅ​ក្រោម​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​បាន​ការ​ធានារ៉ាប់រង​របប​សន្តិសុខ​សង្គម​លើ​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព ចាប់ពី​ពេល​អនុក្រឹត្យ​ចេញ​ជា​ធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉េង ហុង អគ្គនាយក ប​.​ស​.​ស ស្ដីទី នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា លើស​ពី​នេះ​ទៀត បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០២៤ គ្រូ​ពុទ្ធិកសិក្សា និង​មន្ត្រី​បំពេញការងារ​នៅ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ និង​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​រួមមាន ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ អនុប្រធាន​ភូមិ និង​សមាជិក​ភូមិ ប្រធាន​អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត និង​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ក្រុង​ស្រុក​ខណ្ឌ​ដែល​ជា​មន្ត្រី​មូលដ្ឋាន ក៏​ទទួល​បាន​ប័ណ្ណ​សមាជិក ប​.​ស​.​ស ដោយ​ធានារ៉ាប់រង​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​ផង​ដែរ។ ដោយឡែក​សម្រាប់​ទីប្រឹក្សា និង​ជំនួយការ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ មិន​ស្ថិត​នៅ​ក្នុង​វិសាលភាព នៃ​អនុក្រឹត្យ​ខាង​លើ​នេះ​ទេ។

លោក​បាន​ពន្យល់​ថា ការ​ពង្រីក​វិសាលភាព​នេះ​ជា​យន្តការ​បន្ថែម​មួយទៀត​ក្នុង​ការ​ពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះ​ទៅ​រក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល ដែល​ជា​កម្មវិធី​គោលនយោបាយ​អាទិភាព ៦ ចំណុច របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នេះ និង​ជា​ការ​ធានា​ឱ្យ​មាន​សង្គតិ​ភាព​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដោយ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នៅ​ពេល​ដែល​មាន​ជំងឺ​នោះ​ឡើយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព២៨ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះតិចតួចប្រចាំថ្ងៃ តែកើនប្រចាំសប្ដាហ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម