ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញក្រុមការងារខិតខំកសាងបក្ស និងបម្រើពលរដ្ឋប្រកបដោយភាពកក់ក្តៅ
ឯកឧត្តម ហ៊ុន ម៉ានី សមាធិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានផ្តល់អនុសាសន៍ឱ្យក្រុមការងារខិតខំជំរុញបន្ថែមល់ការងារកសាងបក្ស និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តមកលើគណបក្សកាន់តែខ្ពស់បន្ថែមទៀត។

ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង១០ នៃស្រុកសាមគ្គីមុនីជ័យ នៅទីស្នាក់ការគណបក្សស្រុក នៅព្រឹកថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងក្តាប់សភាពការណ៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។ ជាមួយគ្នានេះដែរ សម្រាប់ការបោះឆ្នោតខាងមុខ ឯកឧត្តមសូមឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពសុខភាព និងបញ្ហាផ្សេងៗរបស់អង្គបោះឆ្នោតដើម្បីធានាបាននូវជ័យជំនះជូនគណបក្ស។

បើតាមរបាយការណ៍របស់ លោក មួង ធី ប្រធានគណៈកម្មាធិការបក្សស្រុកសាមគ្គីមុនីជ័យ បានឱ្យដឹងថាក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥កន្លងទៅ គណបក្សស្រុក រួមជាមួយក្រុមការងារគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងធ្វើចលនាតាមគោលការណ៍ណែនាំរបស់ថ្នាក់កណ្តាលក្នុងការជំរុញចលនាបោះឆ្នោត និងធានាបានជ័យជម្នះយ៉ាងធំធេង លើសលុបជូនគណបក្ស។
ចំពោះដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ គណបក្សស្រុកបានត្រៀមផែនការ និងកំពុងអនុវត្តជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ អង្គប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែកបទពិសោធ និងបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះផ្ទាល់ជូនដល់អង្គប្រជុំដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ។ មានមតិសំណេះសំណាលក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណក្រុមការងារ និងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញជូនគណបក្សក្នុងកាលកន្លងទៅផងដែរ៕

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?