Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងបញ្ជូនទៅដល់ខេត្តហើយ អាចនឹងចាក់បានទូទាំងប្រទេសឆាប់ៗ

បានផុស

នៅ

លោក ស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្ប​ន្ន​វ៉ាក់សាំងកូវីដ១៩ បានបញ្ជូនទៅដល់តាមខេត្តហើយ នៅតាមបណ្តាខេត្តមួយចំនួន ស្ថិតនៅ​ព្រំដែន​កម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។

លោក ស្រី ឱ វណ្ណឌីនលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញការ បំភ្លឺពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩ ថា ដំណើរការចាក់វ៉ាក់សាំង បានធ្វើឡើងជាង ១០ ថ្ងៃមកនេះ មានក្រុមគ្រូពេទ្យប្រមាណ ជាង ៣ ម៉ឺននាក់ ដែលក្រសួងកំពុងតែប្រកាស នឹងអញ្ជើញទៅចាក់វ៉ាក់សាំងដោយការស្ម័គ្រចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ស្រីរដ្ឋលេខាធិការ ចំនួនអ្នកដែលចាក់វ៉ាក់សាំង ដែលមានក្រុមអាទិភាព ដូចជាអ្នកសារព័ត៌មាន ក្រុមគ្រូពេទ្យ និងកងកម្លាំងចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃ២២ ខែកុម្ភៈ មានចំនួន ៥៨៦០ ដែលមានស្ត្រី ១៩៧៦ នាក់។
លោកស្រីរដ្ឋលេខាធិការថ្លែងប្រាប់ថា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម បច្ចុប្បន្នក្រសួងកំពុងរៀបចំការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ ហើយអាចនឹងឈានទៅដាក់ឲ្យចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនាពេលដ៍ខ្លីខាងមុខឆាប់ៗនេះ។

បើតាមលោក ស្រីរដ្ឋលេខាធិការ ចំនួនអ្នកដែលចាក់វ៉ាក់សាំង ដែលមានក្រុមអាទិភាព ដូចជាអ្នកសារព័ត៌មាន ក្រុមគ្រូពេទ្យ និងកងកម្លាំងចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃ២២ ខែកុម្ភៈ មានចំនួន ៥៨៦០ ដែលមានស្ត្រី ១៩៧៦ នាក់។

លោកស្រីរដ្ឋលេខាធិការថ្លែងប្រាប់ថា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម បច្ចុប្បន្នក្រសួងកំពុងរៀបចំការបណ្តុះបណ្តាលក្រុមគ្រូពេទ្យ ហើយអាចនឹងឈានទៅដាក់ឲ្យចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនាពេលដ៍ខ្លីខាងមុខឆាប់ៗនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម