ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ កត្តាសាមគ្គីទស្សនៈ គោលជំហរ ការអនុវត្តការងារដូចភ្លៀងរលឹម ជាកត្តាកំណត់ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ សង្កត់ធ្ងន់ថា កត្តាសាមគ្គីទស្សនៈ និងគោលជំហរ ព្រមជាមួយការអនុវត្តការងារដូចភ្លៀងរលឹម គឺជាកត្តាកំណត់ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា លើសមរភូមិនយោបាយប្រជាធិបតេយ្យ តាំងពីដើមរៀងរហូតមក។
ការសង្កត់ធ្ងន់នេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សស្រុក និង ឃុំ ទាំង ១០ នៃស្រុកសាមគ្គីមុនីជ័យ នៅទីស្នាក់ការគណបក្សស្រុក កាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា ជាទូទៅ ពេលវេលា នៃថ្ងៃចុងសប្ដាហ៍ ត្រូវបានប្រើប្រាស់សម្រាប់បំពេញភារកិច្ចជូនគណបក្ស ក្នុងនាមជាមន្ត្រីរបស់គណបក្ស។ ការចំណាយពេលវេលាមកជួបជុំគ្នានេះ បានឆ្លុះបញ្ចាំងពីការរួបរួមគ្នារបស់ក្រុមការងារដែលមានតួនាទី-ភារកិច្ចនៅស្ថាប័នផ្សេងៗ គ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ដូចពីថ្ងៃម្សិលដែរ បន្ទាប់ពីស្រុកឱរ៉ាល់ និងថ្ពង ថ្ងៃនេះ ឯកឧត្ដម បានមកកាន់ស្រុកសាមគ្គីមុនីជ័យ ដើម្បីជួបពិភាក្សាការងារជាមួយ សមាជិក-សមាជិកា ជាក្បាលម៉ាស៊ីនដឹកនាំគណបក្សស្រុក និងឃុំ ដើម្បីស្តាប់របាយការណ៍ការងារ និងសភាពការណ៍ក្នុងមូលដ្ឋាន ដើម្បីកំណត់នូវទិសដៅការងារសំខាន់ៗ ចំពោះមុខ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ នាពេលខាងមុខ។
ឯកឧត្ដមសង្កត់ធ្ងន់ថា «ក្រៅពីធ្វើការគណបក្ស យើងក៏បានរំឭកអនុស្សាវរីយ៍នានា កន្លងមក ជាលក្ខណៈស្និទ្ធស្នាលជាមួយគ្នា រវាងក្រុមការងារទាំងអស់។ លក្ខណៈពិសេស នៃខេត្តកំពង់ស្ពឺ សុខដុមនីយកម្មរវាងចាស់ និងក្មេង ដែលបាននាំមកនូវការសហការគ្នាយ៉ាងស្អិតរមួត ឈានដល់ការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្ស ពីបោះឆ្នោតមួយទៅការបោះឆ្នោតមួយ។ កត្តាសាមគ្គីទស្សនៈ និងគោលជំហរ ព្រមជាមួយការអនុវត្តការងារដូចភ្លៀងរលឹម គឺជាកត្តាកំណត់ប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា លើសមរភូមិនយោបាយប្រជាធិបតេយ្យ តាំងពីដើមរៀងរហូតមក»។
គួរជម្រាបថា កិច្ចប្រជុំ ព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពី លោក សំ រិទ្ធី អនុប្រធានក្រុមការងារ, លោក យឹម សុខុម អនុប្រធានគណបក្សខេត្ត ,លោកប្រធានក្រុមការងារចុះជួយស្រុក, ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស និងគណៈកម្មាធិការបក្សស្រុក និង ឃុំ សរុបប្រមាណ ៦០ រូប។ កិច្ចប្រជុំនេះ ក៏ត្រូវបានរៀបចំឡើង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ និងក្តាប់សភាពការណ៍ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខ ផងដែរ៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ