Connect with us

ព័ត៌មានជាតិ

អ្នកភូមិវើនសៀននៅខេត្តស្ទឹងត្រែង កាត់បន្ថយប្រើប្រាស់ទូកកាណូត ក្រោយតភ្ជាប់ស្ពាន ផ្លូវ

បានផុស

នៅ

ភូមិវើនសៀនជាភូមិមួយដាច់ស្រយាលឆ្ងាយពីទីក្រុងពិបាកធ្វើដំណើរ ដែលមានចម្ងាយពីទីរួមស្រុកបុរីអូរស្វាយសែនជ័យប្រមាណជាង ២០ គីឡូម៉ែត្រពុំមានផ្លូវស្ពានសម្រាប់ធ្វើដំណើរស្រួលទេ ប្រើប្រាស់តែទូកកាណូតជាមធ្យោបាយធ្វើដំណើរ ឥឡូវបច្ចុប្បន្ននេះ មានផ្លូវមានស្ពានសម្រាប់ធ្វើចរាចរណ៍ទៅមកបានស្រួល។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកកូនក្រមុំពួកគាត់ក៏លែងអេទៀតហើយ ព្រោះមានកំលោះៗ បានមកលេងច្រើននៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយ៉ាងច្រើននៅឆ្នាំនេះ។

លោកស្រី ហ៊ី ចាន់ដន មេភូមិវើនសៀនបានលើកឡើងថា ប្រជាពលរដ្ឋរស់នៅតំបន់នេះតាំងពីឆ្នាំ១៩៦០មក មិនដែលមានផ្លូវសម្រាប់ជិះកង់ឬម៉ូតូទេ ប្រើប្រាស់តែទូកកាណូតជាមធ្យោបាយ សម្រាប់ធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា និងដឹកជញ្ជូនទំនិញទៅមកប៉ុណ្ណោះ។

លោកស្រីបន្តថា៖ សមិទ្ធផលផ្លូវស្ពានថ្មីនេះជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនៅទីជនបទ ដោយសារតែកន្លងមកកសិករយើងផលិតផលកសិកម្មបាន គ្នានទីផ្សារបញ្ជាទិញទេ កូនក្រមុំក៏អេគ្មានអ្នកមកដណ្តឹងដែរ។ ហើយបច្ចុប្បន្នមានផ្លូវមានស្ពានឈ្មួញបរឡានមកទិញដល់ផ្ទះ បានបង្ហាញគុណតម្លៃដែលបានមកពីការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋា​ភិបាលយើង។

លោក ផាន់ រ៉ា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិនេះដែរ បានសាទរយ៉ាងក្រៃលែង ពេលនៅក្នុងភូមិមានផ្លូវស្ពានល្អបែបនេះ ព្រោះប្រជាពលរដ្ឋស្រូលធ្វើដំណើរបានឆាប់រហ័ស ដូចជាពេលមានជំងឺឈឺថ្កាត់ ទៅមណ្ឌលសុខភាព កូនចៅទៅសាលារៀនក៍ទាន់ពេលវេលា។

លោក លីមីណា អភិបាលស្រុកបុរីអូស្វាយសែនជ័យបានបញ្ជាក់ថា ការសាងសង់ស្ពាន ដោះស្រាយភាពលំបាកនេះ  ដោយប្រើប្រាស់ថវិកាអភិវឌ្ឍន៍ស្រុកសាងសង់ស្ពានឈើក្បាលស្ពានបេតុង តភ្ជាប់ផ្លូវគ្រួសក្រហម ដែលមន្ទីរអភិវឌ្ឍន៍ជនបទបានស្ថាបនា ហើយកាលពីឆ្នាំ២០២១ ដើម្បីឲ្យប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

លោកបន្តថា៖ បន្ទាប់ពីបានផ្លូវ ស្ពាននេះតភ្ជាប់គ្នាហើយ រដ្ឋបាលស្រុកមានចក្ខុវិស័យ មួយបន្ថែមទៀត គឺស្ថាបនាផ្លូវតាមជួរមាត់ទន្លេមេគង្គ តភ្ជាប់ទៅកាន់ទឹកដីក្រុងស្ទឹងត្រែង ដើម្បីបានបម្រើមធ្យោបាយដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ និងបានជំរុញដល់វិស័យទេសចរណ៍ឱ្យមានការរីកចម្រើមកដល់តំបន់នេះផងដែ។

សូមបញ្ចាក់ថា៖ ស្ពានឈើ នេះមានប្រវែង ៥៥ ម៉ែត្រ ទទឹង៣,៥០ម៉ែត្រ ស្ថាបនាសម្រេចបានលទ្ធផល ៩៥% ហើយសម្រាប់តភ្ជាប់ពីទីប្រជុំជនឃុំអូរស្វាយ ទៅកាន់ភូមិវើនសៀន ក្នុងចម្ងាយផ្លូវជាង២០ គីឡូម៉ែត្រ ដែលបានកាត់បន្ថយទាំងស្រុងពីការប្រើប្រាស់ទូកជាមធ្យោបាយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

រាជរដ្ឋាភិបាលបង្កើតក្រុមការងារចំពោះកិច្ចចរចារទ្វេភាគីកម្ពុជា-អាមេរិក

កីឡា២២ នាទីutes មុន

Matic ព្រលះអ្នក​ចាំទី​ Onana ធ្ងន់ៗជា​អ្នកចាំ​ទី​អន់បំផុតក្នុងប្រវត្តិសាស្ត្រ Man United

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្រ្តីព័ត៌មាន៖ វេទិកា “ការផ្លាស់ប្តូរបទសម្ភាសរួមគ្នា”ឆ្លុះបញ្ចាំងកិច្ចសហការល្អរវាងកម្ពុជា-ចិន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ជនជាតិ​វៀតណាម ៣៩​នាក់ធ្វើមាតុភូមិនិវត្តន៍​ពី​មីយ៉ាន់ម៉ា ដែលមាន​មណ្ឌលឆបោក​ច្រើន​

កីឡា៣៣ នាទីutes មុន

កីឡាករ ពេជ្រ អាទិទេព​ ប្ដេជ្ញា​ចិត្ត​មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ពេល​ប៉ះ​ម៉ាឡេស៊ី​សប្ដាហ៍​នេះ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម