ព័ត៌មានជាតិ
វត្តព្រះពោធិសត្វ លើឧទ្យានជាតិគិរីរម្យមានឆ្លាក់រូបចម្លាក់បង្កប់ស្នាដៃសិល្បៈ ទទួលការសរសើរពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គាំទ្រការអភិវឌ្ឍទេសចរណ៍វប្បធម៌ធម្មជាតិលើភ្នំទេវៈនៃវត្តព្រះពោធិសត្វ ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។

លោក អ៊ាង សុផល្លែត ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានកោតសរសើរស្នាដៃសិល្បៈលើផ្ទាំងថ្ម ដែលមានរៀបរាប់រឿងទេវកថា និងប្រវត្តិសាស្រ្តដូនតារបស់ខ្មែរលើភ្នំទេវៈ ដែលមានទីតាំងស្ថិតនៅវត្តព្រះពោធិសត្វ នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រីបានគាំទ្រឱ្យមន្ត្រីជំនាញសិក្សារៀបចំ ឱ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិមួយ និងក្លាយជារបៀងទេសចរណ៍លំហែបៃតង នៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិ «គីរីរម្យ» ដើម្បីទាញទាញបន្ថែមអ្នកទេសចរមកទស្សនា និងបង្កើនចំណូលជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានថែមទៀត ជាពិសេសគិតគូរដល់បរិស្ថាននិងធនធានធម្មជាតិ។

កន្លងមកតំបន់ភ្នំទេវៈនៃវត្តព្រះពោធិសត្វ មានការដាប់ឆ្លាក់ជារូបចម្លាក់បែបសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ត ដ៏ល្អវិចិត្រជាប់នឹងផ្ទាំងថ្ម ដែលជាទីសម្រាប់សក្ការបូជា និងទស្សនាកម្សាន្ត របស់ភ្ញៀវទេចរជាតិ និងអន្តរជាតិ។

រូបចម្លាក់លើថ្មធម្មជាតិ មានចម្រុះដែលជាការចម្លងទៅតាមរូបចម្លាក់នៅសម័យអង្គរ ហើយក្នុងនោះក៏មានមួយផ្នែកជាសម័យមុនអង្គរ និងសម័យកណ្ដាល។ បន្ថែមពីនោះ រូបចម្លាក់បែបព្រហ្មញ្ញសាសនា មានព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ហើយចម្លាក់បែបព្រះពុទ្ធសាសនា ទាំងនិកាយមហាយាន និងហីនយាន ក៏បានឆ្លាក់នៅលើផ្ទាំងថ្មនៅទីនោះដែរ៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី