ព័ត៌មានជាតិ
កម្ពុជា ចូលរួមពិភាក្សា ផែនការយុទ្ធសាស្ត្រសង្គម-វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥
កម្ពុជា ចូលរួមកិច្ចប្រជុំ ស្ដីពី “ការអភិវឌ្ឍសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្រោយឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

បណ្ឌិត អៃ សុងហ៊ាង ជាឧត្ដមមន្ត្រី តំណាងសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា បានដឹកនាំប្រតិភូចូលរួមពិភាក្សាលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រនេះ និងប្រមូលធាតុចូលពីអនុវិស័យពាក់ព័ន្ធក្រោយ សសរស្ដម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន។

កិច្ចប្រជុំនេះមានគោលបំណង៖ ១. ពិភាក្សាបញ្ចប់សេចក្ដីព្រាងដំបូង នៃផែនការយុទ្ធសាស្ត្រ ASCC ២. ប្រមូលធាតុចូលពាក់ព័ន្ធពីអន្តរវិស័យក្រោមសសរស្ដម្ភ។ ផែនការយុទ្ធសាស្ត្រនេះដើរតួនាទីជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់អនុវិស័យក្រោមសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងការអនុវត្តអំឡុងពេល ១០ឆ្នាំខាងមុខ ដើម្បីសម្រេចចក្ខុវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥។

គួរបញ្ជាក់ថា សហប្រធានក្រុមការងារ AD HOC សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រទេសម៉ាឡេស៊ី បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ ដើម្បីពិនិត្យលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍សង្គមវប្បធម៌អាស៊ាន (ASCC) ក្រោយឆ្នាំ២០២៥ (THIRD MEETING OF AD HOC WORKING GROUP ON DEVELOPMENT OF ASCC POST-2025 STRATEGIC PLAN) ដែលមានការចូលរួមពីជនបង្គោល នៃសមាជិកក្រុមការងារ AD HOC របស់សមាជិកអាស៊ានទាំង ១០រូប រួមទាំងជនបង្គោល នៃសមាជិកក្រុមការងារតំណាងប្រទេសទីម័រខាងកើត ដែលជាអ្នកសង្កេតការណ៍៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់