Connect with us

ព័ត៌មានជាតិ

​ប្រើប្រាស់ ម៉ាស៊ីន ៣ ប្រភេទ ​តាមដានគុណភាព​ការដ្ឋាន​ស្ថាបនា​​ផ្លូវជាតិលេខ ៤៨

បានផុស

នៅ

វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២%។ ខណៈ​ដំណើរការ​ស្ថាបនា​សម្រេច​បាន​​លទ្ធផលជាច្រើនភាគរយ ក្រសួង​សាធារណការ​និងដឹកជញ្ជូន កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​សាងសង់​ឈាន​ទៅ​សម្រេចឱ្យបាន ៦០% នៅត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោក សូរ វ៉ិចទ័រ ប្រធានគម្រោង​ផ្លូវជាតិលេខ ៤៨ បានបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ បំបែក​ពី​ផ្លូវជាតិលេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង ដែល​មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ កំពុងមមាញឹកក្នុងការអ៊ុត AC ជាបន្តបន្ទាប់។

ដើម្បីធានាគុណភាព​ស្តង់ដា​បច្ចេកទេស​លើ​គម្រោងសាងសង់​​ផ្លូវ​មួយ​ខ្សែ​នេះ លោក សូរ វ៉ិចទ័រ​ បាន​បញ្ជាក់ថា មានការតាមដានត្រួតពិនិត្យ​ជាដំណាក់ៗ ជាមួយ​ការ​ប្រើប្រាស់​ឧបករណ៍សម្រាប់ត្រួតពិនិត្យមានដូចជាៈ ម៉ាស៊ីន FWD ប្រភេទធំ ម៉ាស៊ីន LWD ប្រភេទតូច និងម៉ាស៊ីនត្រួតពិនិត្យ Nuclear។

បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន រាល់ការពិនិត្យត្រូវមានលក្ខណៈហ្មត់ចត់ លទ្ធផលខ្ពស់ជាងស្តង់ដារកំណត់ និងមានទិន្នន័យតាមដានទាំងអស់ទាំងកាលបរិច្ឆេទនិងចំណុចដែលបានត្រួតពិនិត្យ។

កំណាត់​ផ្លូវ​ជាតិ​លេខ ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើមការងារ (Variation Order) ដែលមានកិច្ចការ​ជាច្រើនក្នុងនោះដូចជាពង្រីកទំហំផ្លូវ ២ គន្លង ពី ១១ ម៉ែត្រ ទៅ ១៣ ម៉ែត្រ កាត់ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី ២ គន្លង ទៅ ៤ គន្លង នៅ PK84 ជាដើម។

លោក សូរ វ៉ិចទ័រ​ បាន​បញ្ជាក់ថា ទន្ទឹមនឹងវឌ្ឍនភាព គម្រោងក៏ជួបភាពយឺតយ៉ាវខ្លះបណ្តាលមកពីជំងឺ​កូវីដ-១៩ និងកត្តាភូមិសាស្ត្រ ខណៈ​ដែល​តំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ ខែ​ប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ងាកពីអាមេរិក ចិន​បង្កើនការនាំចូលប្រេងពីកាណាដា

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យ​​​​អូស្ត្រាលី ធ្វើការពិគ្រោះ និងវះកាត់​​ជំងឺរោគស្រ្តី ពីថ្ងៃទី២០-២៥ ខែមេសា

ព័ត៌មានជាតិ១៧ នាទីutes មុន

ម្ចាស់​រីសត​នៅស្រុកសំឡូតអះអាង​ថា ឆ្នាំនេះ​ខ្សត់ភ្ញៀវ ខណៈទេសចរ​សម្រុក​ចូលក្រុង​លេង​សង្រ្កាន្ត

ព័ត៌មានជាតិ១៨ នាទីutes មុន

ភ្ញៀវទេសចរជិត ២៤ លាននាក់ ដើរលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ ៣ ថ្ងៃ រាជធានី-ខេត្ត ៥ ច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៤ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

Sokha Hotels

ព័ត៌មានពេញនិយម