ព័ត៌មានជាតិ
កសិករដាំដំឡូងមីប្រឈមខូចខាតធ្ងន់ធ្ងរ បើមិនមានភ្លៀងធ្លាក់
ខណះកម្តៅកាន់តែមានកម្រិតខ្ពស់ហើយស្រះជាប្រភពទឹកក៏រីងស្ងួត បានបង្កក្តីព្រួយបារម្ភដល់កសិករតាមស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ដែលដាំដុះដំណាំដំឡូងមីដែលទើបលូតលាស់បានខូចខាតបណ្តើរៗ និងអាចឈានទៅខូចខាតធ្ងន់ធ្ងរបើមិនមានភ្លៀងធ្លាក់ទេនោះ។


កសិករក្នុងស្រុកភ្នំព្រឹក លោក កាន់ ប្រាក់ បានត្អូញត្អែរថា ដំណាំដំឡូងមីដែលលោកបានដាំ កំពុងតែខូចខាតបណ្តើរៗ ខណះដែលស្រះទឹកជាប្រភពទឹកប្រើប្រាស់មិនដែលរីង ពេលនេះបានរីងស្ងួតអស់ហើយ។
ដើម្បីសង្រ្គោះដំណាំដំឡូង កសិកររូបនេះបានដឹកទឹកពីកន្លែងផ្សេងៗមកជំនួយ ខណៈប្រភពទឹកក៏បានរីងស្ងួតអស់ដែរ។
លោក កាន់ ប្រាក់ បានបង្ហាញក្តីព្រួយបារម្ភថា បើសិន ១ សប្តាហ៍ទៀត មិនមានភ្លៀងធ្លាក់ទេនោះ ផលដំឡូងមីរបស់លោកនឹងខូចខាតធ្ងន់ធ្ងរជាមិនខាន។
មិនខុសគ្នានេះដែរ កសិករម្នាក់ទៀត លោក រិនដា ក៏ឲ្យដឹងដែរថា ឆ្នាំនេះផលដំំឡូងរបស់លោកខូចខាតធ្ងន់ធ្ងរ ដោយសារតែអាកាសធាតុក្តៅ។
ខណៈដែលឆ្នាំនេះអាកាសធាតុក្តៅខ្លាំងជាងបណ្តាឆ្នាំមុនៗ លោក រិនដា បានប្រើប្រាស់បច្ចេកទេសវិធីដំណក់ទឹក តែនៅតែទប់ទល់អត់បាន។
ដោយឡែក កសិករនៅក្នុងស្រុកបាណន់ លោកស្រី សុខឃឿន ក៏បានត្អូញត្អែរដែរថា ដំឡូងមីដែលអ្នកស្រីដាំបានក្រៀមស្វិតគ្មានសល់។ ដោយគ្មានជម្រើសអ្នកស្រីបានភ្ជួរចោល រង់ចាំមានភ្លៀងធ្លាក់នឹងដាំសារជាថ្មី។
អ្នកស្រី សុខ ឃឿន ថា “រឿងខាតនោះវាលែងនិយាយចេញហើយ ព្រោះដោយសារតែគ្រោះធម្មជាតិ ធ្វើម៉េចតវ៉ាមិនបានទេ ហើយខ្ញុំបានឃើញព័ត៌មាននៅស្រុកថៃ ដំណាំខូចច្រើនជាងយើងទៅទៀត”។
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត