ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង បើកយុទ្ធនាការពិនិត្យចុះបញ្ជីជលយានគ្រប់ប្រភេទ
អាជ្ញាធរខេត្តកោះកុង មន្រ្តីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ បានបើកប្រតិបត្តិការត្រួតពិនិត្យចុះបញ្ជីលើជលយានគ្រប់ប្រភេទ ដែលកំពុងធ្វើសកម្មភាពនៅក្នុងក្រុងខេមរភូមិន្ទ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា សារៈសំខាន់ នៃការចុះបញ្ជីនាវានេសាទនេះ គឺក្នុងគោលដៅចម្បង ទី១. ធ្វើបច្ចុប្បន្នភាពក្នុងការគ្រប់គ្រងចំនួននាវានេសាទឱ្យបានជាក់លាក់ និងច្បាស់លាស់ ទី២. កាត់បន្ថយការនេសាទខុសច្បាប់ ទី៣. កាត់បន្ថយការនេសាទហួសកម្រិត ទី៤. ធានាបានការគ្រប់គ្រងផលស្តុកក្នុងធម្មជាតិ និង ទី៥. ដករបាំងពាណិជ្ជកម្មពីសហគមន៍អឺរ៉ុប។

លោកស្រីអភីបាលរងខេត្ត បន្ថែមទៀតថា ក្រុមការងារពាក់ព័ន្ធទាំងអស់បានរួមគ្នាបង្ខិតសេវាឱ្យកៀកជាមួយប្រជាពលរដ្ឋដោយសម្របសម្រួលនីតិវិធី និងឯកសារឱ្យមានភាពសាមញ្ញា តែមានប្រសិទ្ធភាព។ កាត់បន្ថយការចំណេញពេលវេលា និងសាហ៊ុយធ្វើដំណើរ ស្នាក់នៅឡើងចុះច្រើនដង តាមរយៈច្រកចេញចូលសាលាខេត្ត។

អាជ្ញាធរខេត្តកោះកុង លើកឡើងដែរថា ប្រជានេសាទ ឬម្ចាស់ជលយានទាំងអស់ នឹងទទួលបានសិទ្ធិស្របច្បាប់ជាម្ចាស់កម្មសិទ្ធ ងាយស្រួលក្នុងការស្នើសុំប្រកបអាជីវកម្មផ្សេងៗ និងងាយស្រួលដល់ការស្រាវជ្រាវរក ក្នុងករណីមានចោរលួច ឬបាត់បង់ ក្រោយបានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់។ តែករណីអ្នកជាប់កាតព្វកិច្ចពុំបានចុះបញ្ជីទេនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អាជ្ញាធរខេត្តកោះកុង និងក្រុមមន្រ្តីជំនាញពាក់ព័ន្ធ បើកយុទ្ធនាការពិនិត្យចុះបញ្ជីជលយាននៅក្នុងក្រុងខេមរភូមិន្ទរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ក្រោយមកបន្តចុះទៅស្រុកគោលដៅចំនួន៥ ទៀតក្នុងភូមិសាស្រ្តខេត្ត។

លោក ណូ រ៉ាស៊ី និង លោក ចាន់ សុផល ជាម្ចាស់ទូកនេសាទបែបលក្ខណៈគ្រួសារ នៅក្នុងក្រុងខេមរភូមិន្ទ គាំទ្រចំពោះចំណាត់ការផ្នែកច្បាប់នេះតាមរយៈមកចូលរួមចុះបញ្ជីទូក និងធ្វើបណ្ណអាជីវកម្មនេសាទក្នុងដែនសមុទ្រ។ កន្លងទៅ មានពលរដ្ឋខ្លះបានចុះបញ្ជី និងខ្លះទៀតមិនបានចុះបញ្ជីទៀត ដែលជាហេតុផលមិនសូវយល់ដឹងពីច្បាប់ពាក់ព័ន្ធជលយាន។

តំណាងប្រជានេសាទទាំងពីររូបនេះបន្តថា ពួកគាត់យកឯកសារដែលមន្រ្តីតម្រូវឱ្យមកបំពេញបែបបទទៅតាមច្បាប់ដែលមានចែង ចំពោះតម្លៃសេវាកម្មអនុវត្តទៅការកំណត់មិនចំណាយច្រើនឡើយ។ នៅពេលមានការចុះបញ្ជី និងច្បាប់ធ្វើអាជីវកម្មនេសាទរួចរាល់ត្រឹមត្រូវ នឹងលែងមានភាពព្រួយបារម្ភខ្លាចខុសច្បាប់ហើយ។

ទិន្នន័យរបស់រដ្ឋបាលជលផល បង្ហាញថា នៅឆ្នាំ២០១៨ ខេត្តកោះកុង មាននាវានេសាទសមុទ្រសរុបចំនួន ៣ ៣៩៦ គ្រឿង ក្នុងនោះមាននាវានេសាទខ្នាតតូចជាង ២ ០០០ គ្រឿង នាវានេសាទខ្នាតមធ្យម ៩៦២ គ្រឿង និងនាវានេសាទខ្នាតធំ ១០ គ្រឿង៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង