Connect with us

ព័ត៌មានជាតិ

វិធានការកាយស្ដារថ្មចេញពីផ្ទៃទន្លេ នៅខេត្តកំពង់ចាម ​បិទបញ្ចប់មុនថ្ងៃឱសានុវាទ

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ​បានប្រកាសបិទបញ្ចប់ករណីចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈការកាយស្ដារថ្មចេញវិញធ្វើឡើងបានលឿនជាងវិធានការឱសានុវាទច្រើនថ្ងៃ ខណៈរដ្ឋបាលខេត្តបានទុកពេលឱ្យក្រុមហ៊ុន ៧០ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ចាប់ពីថ្ងៃដែលរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្តបន្ទាប់ឲ្យម្ចាស់ដីធ្វើការកកាយថ្មចេញពីទន្លេវិញនោះ គឺរដ្ឋបាលខេត្តបានធ្វើការចាត់​ចែង ដឹកនាំ រៀបចំ និងតាមដានជាប់ជាប្រចាំ តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ផង និងធ្វើការតាមដានរបាយការណ៍អនុវត្តរបស់ភាគី ម្ចាស់ដីផងដែរ។

តាមរដ្ឋបាលខេត្ត ដំណើរការកកាយថ្មយកចេញវិញនេះ បានចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១២ ខែមីនា ២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់​ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។

ប្រភពដដែលបញ្ជាក់ថា ដើម្បីមានភាពច្បាស់លាស់ រដ្ឋបាលខេត្ត បានស្នើសុំកិច្ចសហការជាមួយនឹងក្រសួងធនធានទឹក និង ឧត្តុនិយម ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍បច្ចេកទេសថតវាស់ស្ទង់ផ្ទៃបាតទន្លេ នៅទីតាំងផ្ទាល់ ចំនួន ២លើក៖ លើកទី១ រកឃើញថានៅសេសសល់ថ្ម និងឲ្យកកាយយកចេញបន្ត ទៀត ហើយភាគីម្ចាស់ដីបានធ្វើការកកាយយកថ្មចេញបាន ៣ប៉ុងតុងបន្ថែមទៀត។

លើកទី២ នៅ ថ្ងៃទី ២៣-មីនា-២០២៤ មន្ត្រីជំនាញបានបន្តចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទង់ផ្ទៃ បាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំងអស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសបិទបញ្ចប់វិធានការរដ្ឋបាល ស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឲ្យអាជ្ញាធរស្រុកស្រីសន្ធរ និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឲ្យមានសកម្មភាពល្មើសនានាកើតមានទៀត នោះឡើយ។

សូមរំលឹកថា ការធ្វេីសកម្មភាពចាក់ថ្មចូលទន្លេរបស់​ឧកញ៉ា ទន់ ឆៃអ៊ាង មានរយៈពេលជិត ២ខែ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤,៦ម៉ែត្រ ដែលទើបចាក់បានប្រវែង ១៣០ ម៉ែត្រ ខណៈសកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម