Connect with us

ព័ត៌មានជាតិ

មន្ត្រីយោធាឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាបញ្ជូនកងទ័ពទៅរៀននៅប្រទេសខ្លួនឱ្យកាន់តែច្រើន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់យោធាឥណ្ឌូនេស៊ី ចង់ឱ្យកម្ពុជាបញ្ជូនទាហាននៃកងយោធពលខេមរភូមិន្ទទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ីឱ្យកាន់តែច្រើនថែមទៀត។ ការលើកឡើងរបស់មន្ត្រីយោធាឥណ្ឌូនេស៊ីពេលនេះ ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី ជូននី អ៊ុនដ្រាម៉ាវ៉ាន់ នាយកនៃនាយកដ្ឋានគ្រប់គ្រងអភិវឌ្ឍន៍មហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពឥណ្ឌូនេស៊ី បានរាយការណ៍ជូនលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ពីចំនួនសិក្ខាកាមនៃបណ្ដាប្រភេទទ័ពក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញកម្មសិក្សា នៅមហាវិទ្យា ល័យបញ្ជាការសេនាធិការប្រទេសឥណ្ឌូនេស៊ី ដោយលោកឧត្តមសេនីយ៍ សង្ឃឹមថា ទៅថ្ងៃអនាគត លោកអគ្គមេបញ្ជា ការ នឹងផ្ដល់ឱកាសបញ្ជូននាយទាហាន ពលទាហាននៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញការសិក្សានៅប្រទេស​ឥណ្ឌូនេស៊ីកាន់តែច្រើនថែមទៀត។

ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមក នៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការផ្ដល់ជំនួយឧបត្ថម្ភផ្នែកសម្ភារជាដើម ព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ បន្តសហការរួមគ្នាបន្តអនុវត្តផែនការស្របតាមស្មារតី MOU ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងឆ្នាំ២០១៧។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសំណូមពរដល់ប្រទេសឥណ្ឌូនេស៊ីឱ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបន្តទៀត ក្នុងនោះបន្តការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត និងបណ្ដាលប្រភេទទ័ព ផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀន ជាដើម។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងនូវការស្វាគមន៍ និងលើកឡើងពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេសសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាល​​ បាននិងកំពុងជំរុញការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងបានធ្វើសមាហរណកម្មប្រទេសទៅក្នុងតំបន់ និងអន្តរជាតិ។

លោកនាយឧត្តមសេនីយ៍ បានបង្ហាញនូវមោទនភាពចំពោះភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៥៩ និងបានអរគុណដល់ឥណ្ឌូនេស៊ី ដែលបានចូលរួមស្វែងរកសន្តិភាព បង្រួបបង្រួមជាតិនៅកម្ពុជា ហើយមកដល់បច្ចុប្បន្ននេះ ក្រោមកិច្ចដឹកនាំរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី នៅតែបន្តពង្រឹងពង្រីកឥតឈប់ឈរលើគ្រប់វិស័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម