ព័ត៌មានជាតិ
ក្រសួងការងារ នឹងជួយសម្របសម្រួលរកការងារធ្វើជូនពលករខ្មែរ ៧៨ នាក់ ចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជួយសម្របសម្រួលរកការងារធ្វើជូនដល់ប្រជាពលរដ្ឋខ្មែរ ចំនួន ៧៨ នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយត្រូវបានរាជរដ្ឋាភិបាលជួយសង្គ្រោះបញ្ជូនត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២២ មេសា នេះថា ពលករខ្មែរដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាស្ថានទូតខ្មែរនៅទីនោះ បានខិតខំប្រឹងប្រែងសម្របសម្រួលរៀបចំឯកសារ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកទាំង ៧៨ នាក់នេះ ឱ្យបានមកខ្មែរទាំងអស់គ្នា ហើយបច្ចុប្បន្នពួកគេបានវិលត្រឡប់មកពីអារ៉ាប៊ីសាអូឌីត ជាបន្តបន្ទាប់។
លោក កត្តា អ៊ន បានបន្តថា «ពេលពលករត្រឡប់មកវិញ ខាងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងសម្របសម្រួលផ្តល់ឱកាសការងារជូនពួកគាត់។ ទន្ទឹមនោះ ពួកគាត់ក៏អាចចូលរៀនជំនាញផងដែរ បើពួកគាត់ចង់រៀន»។

គួរបញ្ជាក់ថា ករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨ នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានរាជរដ្ឋាភិបាលជួយសង្គ្រោះបានទាន់ពេលវេលាបន្ទាប់ពីពលករបានបង្ហោះនៅលើបណ្តាញសង្គមស្នើសុំឱ្យជួយអន្តរាគមន៍ កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ដោយពួកគេនៅទីតាំងផ្សេងៗ គ្នា ក្នុងនោះមានចំនួន ៥១ នាក់ នៅទីក្រុង Jeddah ចំនួន ១៥ នាក់ នៅរាជធានី Riyadh និង ១២ នាក់ នៅទីក្រុង Dammam នៃប្រទេសអារ៉ាប៊ីសាអូឌីត។ បច្ចុប្បន្នពួកគេទាំងនោះ បានត្រឡប់មកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ