Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ សហការជាមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពិធីបុណ្យចូលឆ្នាំថ្មី មហាសង្ក្រាន្តខ្មែរ នៅកូរ៉េ

បានផុស

នៅ

សាធារណរដ្ឋ​កូរ៉េ ៖ កាលពី​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ ២០២៤ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​សហការ​ជាមួយ​ក្រុមការងារ ESEA រៀបចំ​កម្មវិធី “​មហាសង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ​” ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ នៅ​ក្រុង​អាន​សាន នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោកជំទាវ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ គណៈប្រតិភូ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាង ឯកឧត្ដម​រដ្ឋមន្ត្រី អភិបាលរងក្រុង​អាន​សាន ​អាណិកជន​ខ្មែរ ពលករ សិស្ស​-​និស្សិត និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើន​កុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កា​រៀបចំ​ពិធី​សង្ក្រាន្ត​ខ្មែរ​ឆ្នាំ​ថ្មី​ជូន​សហគមន៍​ខ្មែរ​ដែល​កំពុង​ធ្វើការ ស្នាក់នៅ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ នា​ពេលនេះ គឺ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ បើ​ទោះបី​ស្ថិតនៅ​ក្រៅ​ប្រទេស​ក្តី ក៏​ពលរដ្ឋ​អាច​ជួបជុំ​ចូលរួម​រីករាយ​អបអរសាទរ​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្លួន​បាន។

កម្មវិធី​មហាសង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ ដ៏​អធិកអធម នា​ឆ្នាំនេះ ចាប់ផ្ដើម​ដោយ​ពិធី​សាសនា ស្រប​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​របស់​ខ្មែរ ការ​លេង​ល្បែង​ប្រជាប្រិយ​ដូចជា បោះ​អង្គញ់ ចោល​ឈូង ទាញព្រ័ត្រ និង​លាក់កន្សែង ប្រកប​ដោយ​បរិយាកាស​ស្និទ្ធស្នាល សប្បាយរីករាយ និង​សាមគ្គីភាព។ បន្ថែម​ពី​នេះ កម្មវិធី ក៏​មាន​ការ​ដាក់​បង្ហាញ​ស្តង់​ម្ហូបអាហារ​ខ្មែរ សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ផលិតផល​ខ្មែរ​ជាច្រើន ជាពិសេស​មាន​ការ​ប្រគំ​តន្ត្រី​ដោយ​មាន​ការ​ចូលរួម​សម្តែង​ពី​ក្រុម​សិល្បៈ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​រាំ​លេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ។ កម្មវិធី​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​សហគមន៍​ខ្មែរ សិស្ស​-​និស្សិត និង​ពលករ​ខ្មែរ ប្រមាណ​ជាង ១ ម៉ឺន​នាក់។

សូម​បញ្ជាក់​ជូន​ថា សាធារណរដ្ឋ​កូរ៉េ គឺជា​ទីផ្សារ​ការងារ​ល្អ​មួយ មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ និង​ប្រាក់​ខែ​ខ្ពស់ ដែល​មាន​ប្រទេស​ជាច្រើន​ប្រកួតប្រជែង​ចង់បាន។ ពលករ​ដែល​មាន​ឱកាស​មក​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ក៏​ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កសាង​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​កូរ៉េ តាំងពី​ឆ្នាំ ១៩៩៧ មក​ម្ល៉េះ​។ ចាប់​តាំងពី​ពេលនោះ​មក កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ មាន​ភាព​រីកចម្រើន ទាំង​វិស័យ​ការទូត សេដ្ឋកិច្ច ទេសចរណ៍ និង​ការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទីutes មុន

ក្រុមហ៊ុនចិនមានគម្រោងពង្រីក រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ស្ពឺ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​រុស្ស៊ី​​​ត្រៀម​​ជំនួប​កំពូល​ «ត្រាំ-​ពូទីន​​​​» និង​ស្តារ​ទំនាក់​ទំនង​​​​​​ទៅរក​ប្រក្រតីភាព​វិញ​

សេដ្ឋកិច្ច១ ម៉ោង មុន

សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមជាង ៣០០០ ទទួលបានការធានាឥណទានពី CGCC ​ក្នុងទំហំទឹកប្រាក់ ២៦០ លានដុល្លារ

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​ក្រចេះ​ជា​មូលដ្ឋាន​​រោងចក្រ​កែច្នៃ​ថ្ម​អារ​ធំ​ជាងគេ ចំណោម ៦៨ ក្រុមហ៊ុន​មាន ២២ ក្រុមហ៊ុន​បោះ​ទីតាំង​ក្នុង​ខេត្ត​ក្រចេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

រ៉ែមាស
ព័ត៌មានជាតិ៣ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

ព័ត៌មានជាតិ១៦ ម៉ោង មុន

អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦​​ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ

Sokha Hotels

ព័ត៌មានពេញនិយម