Connect with us

ព័ត៌មានជាតិ

កម្ពុជា អំពាវនាវជាសកលឱ្យលុបបំបាត់នូវការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ

បានផុស

នៅ

សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ ២០២៤ នេះ បានធ្វើការអំពាវនាវជាសកលឱ្យលុបបំបាត់នូវការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ ដោយបា​នលើកឡើងថា បញ្ហាបោសសម្អាតសំណល់ជាតិផ្ទុះនៅកម្ពុជាដែលធ្លាប់ឆ្លងកាត់ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
ការអំពាវនាវនេះ ធ្វើឡើងនាឱកាសសម្តេចធិបតី អញ្ជើញថ្លែងបើកសន្និបាតប្រចាំឆ្នាំលើកទី ៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិឌ្ឍន៍ប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី ២២​ ខែមេសា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនេះ សម្តេចធិបតី បានលើកឡើងថា បញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព។
សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖«ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលទៅជា គោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។ កម្ពុជា នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្ដីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា» ។

ទន្ទឹមនេះ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី ៥ ក្រោមប្រធាបទ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីអំពីពិភពលោកមួយដែលគ្មានមីន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ។


ពាក់ព័ន្ធបញ្ហាមីននេះដែរ ​ទេសរដ្ឋមន្រ្តី​​ លី​ ធុជ​ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានចូលរួមកម្មវិធី ESCAP ខាងលើ ក៏បានដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រី ស្តីពី “ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិឌ្ឍប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក”​។
កិច្ចប្រជុំនេះ​ បានផ្តោតជាពិសេសលើសក្តានុពលនៃនវានុវត្តន៍ឌីជីថលក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវរបៀបវារៈឆ្នាំ២០២៣ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ប្រទេសអ្នកមាន យល់ព្រមផ្តល់ប្រាក់៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ជួយប្រទេសអ្នកក្រ ប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា អះអាង​ថា មិន​ធ្លាប់​ផ្តល់​អាជ្ញាបណ្ណ ឬ​សាខា​ក្រុម​ហ៊ុន​ល្បែង​ផ្សង​សំណាង​ដល់​ខេត្ត​កោះកុង​ទេ

ព័ត៌មានជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីលើកឡើងថា ការសាងសង់ព្រែកជីក​ហ្វូណន​តេជោ ធ្វើឡើង​តាមដំណាក់កាល

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន គាំទ្រធម្មនុញ្ញសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម  ក្រោយហូបបន្លែ៤មុខ

សន្តិសុខសង្គម២២ ម៉ោង មុន

ព័ត៌មានបឋម ៖ អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកប្រមូលទិញស្រូវ១ក្រុម ស្នើសុំទូទាត់ប្រាក់​ពី​ឈ្មូញកណ្តាលម្នាក់ តែឈ្មួញថា មិនដែលស្គាល់ មិនដែលទាក់ទងជាមួយទេ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មីស៊ីលថ្មី​របស់​រុស្ស៊ី​អាចបាញ់​ដល់​គ្រប់​ទីកន្លែង​ពេញ​ទ្វីបអឺរ៉ុប​​ទាំងមូល​៖មេបញ្ជាការរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម