Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមគ្រូពេទ្យត្រូវបម្រើពលរដ្ឋប្រកបដោយវិជ្ជាជីវៈ

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជំរុញឲ្យក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ទាំងអស់ត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជូនអ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 

លោកវេជ្ជបណ្ឌិត គីមសួ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ក្នុងពិធីបិទវគ្គអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៧ ជូនដល់គណៈគ្រូពេទ្យទូទាំងខេត្ត រួមនឹងក្រុមគ្រូពេទ្យមកពីគ្លីនិចឯកជន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត គីមសួ ភីរុណ  បានជំរុញឲ្យ ប្រធានការិយាល័យ សុខាភិបាល ស្រុក-ក្រុងទាំង១០ ត្រូវក្តាប់ឲ្យបាននូវកន្លែងអាជីវកម្មសុខាភិបាលឥតច្បាប់អនុញ្ញាត្តិ ហើយសូមឲ្យតាមមណ្ឌលសុខភាព និងគ្លីនិច ឯនជនទាំងអស់ ត្រូវពង្រឹងបន្ថែមលើសមត្ថភាពជំនាញ ចំណេះដឹង ផ្នែកបច្ចេកទេស និងសីលធម៍វិជ្ជាជីវៈ ដើម្បីផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព គុណធម៍ និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត គីមសួ ភិរុណ ក៍បានលើកទឹកចិត្តបន្ថែមឲ្យ បុគ្គលិកសុខាភិបាលទាំងអស់ត្រូវប្រើឥរិយាបថ ឲ្យល្អចំពោះអ្នកទទួលសេវា ពោលគឺ ត្រូវធ្វើយ៉ាងណាទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវា  ពិនិត្យ  ព្យាបាល នៅតាមកន្លែងរៀងខ្លួនឲ្យមានប្រសិទ្ធិខ្ពស់ និងកាន់តែល្អជាងឆ្នាំ២០២៣។

លោក វេជ្ជបណ្ឌិត  បញ្ជាក់ទៀតថា  វិជ្ជាជីវៈ ជាគ្រូពេទ្យត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនជានិច្ច  និងត្រូវចេះយោគយល់ចំពោះគ្រួសារក្រីក្រ ជនពិការ ចាស់ជរា គ្មានទីពឹង និងព្រះសង្ឃ ជាអទិភាពមុនគេសម្រាប់ការទទួលសេវាសុខាភិបាល។ ម្យ៉ាងវិញទៀត ក្នុងនាមជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម  លោកវេជ្ជបណ្ឌិត គីមសួ ភិរុណ បានស្នើឲ្យគណៈគ្រប់គ្រង់តាមបណ្តាលតាមមណ្ឌលសុខាភិបាល  ពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត ត្រូវចេះគ្រប់គ្រងបុគ្គលិកខ្លួន ពេលវេលា ឲ្យបានត្រឹមត្រូវនិងតម្លាភាព៕

អត្ថបទ ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ២ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម