Connect with us

ព័ត៌មានជាតិ

ប្រទះឃើញកូន​ផ្សោត​ទើបកើត​ថ្មី​មួយក្បាល​នៅ​អន្លង់​កាំ​ពី ខេត្តក្រចេះ នា​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤នេះ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ជលផល មាន​សេចក្ដីសោមនស្ស​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល ត្រូវ​បាន​ប្រទះឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល​និង​អង្គការ WWF វេលា​ម៉ោង​១៥និង១០​នាទី នា​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤ នៅ​អន្លង់​កាំ​ពី ភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រៃ​ប្រសព្វ ខេត្តក្រចេះ​។ កូន​ផ្សោត​នេះ ស្ថិតនៅក្នុង​ក្រុម​សត្វ​ផ្សោត​ធំៗ​ចំនួន ៣​ក្បាល​ផ្សេងទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​ជម្រាប​ថា នេះ​គឺជា​កូន​ផ្សោ​តទី​៧ ដែល​បានកើត​នៅ​ដើមឆ្នាំ​២០២៤​នេះ​។ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​បងប្អូន​ឆ្នាំ​ទន្លេ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​ដ៏​មានតម្លៃ​។

ទន្ទឹម​នេះ ប្រសិនបើ​បងប្អូន​ប្រជា​នេសាទ​បាន​ប្រទះឃើញ​វត្តមាន​សត្វ​ផ្សោត សូម​ផ្តល់ព័ត៌មាន​មក​សមត្ថ​កិច្ច ជលផល ដែលមាន​លេខ​ទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម