ព័ត៌មានជាតិ
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកចាប់និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់។ ចៅក្រមបានចេញដីការឱ្យចាប់ខ្លួនបែបនេះ បន្ទាប់ពីរកឃើញថា ជនត្រូវចោទ ចោម ខ្វាន់ បានរំលោភលើទំនុកចិត្តអ្នកដទៃ ប្រព្រឹត្តនៅចំណុចហាងមាសពេជ្រចំរើនសុវត្ថិភាព មានទីលំនៅ បច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមដីការបញ្ជារឱ្យចាប់ខ្លួន ដែលចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបផ្សព្វផ្សាយនៅខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងដីការដដែល ចៅក្រម ក៏បញ្ជារដល់កំលាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ច ឱ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់ ដែលមានអត្តសញ្ញាណដូចខាងលើ យក មកប្រគល់ឱ្យចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
តាមដីការកម្រាស់២ទំព័រ ប្រសិនបើដោយមូលហេតុកាលៈទេសៈពេលចាប់ខ្លួនបាន មិនអាចបញ្ជូនមកចៅក្រមស៊ើបសួរបាន ភ្លាមៗទេ ត្រូវនាំបុគ្គលនោះទៅក្នុងពន្ធនាគារឬមណ្ឌលឃុំខ្លួនជាបណ្តោះអាសន្ន ហើយថ្ងៃបន្ទាប់ត្រូវនាំយកមក ឱ្យបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ។ ចៅក្រម ក៏បញ្ជាដល់ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន ឱ្យទទួលនិងឃុំខ្លួនបុគ្គលចោម ខ្វាន់។
ប៉ុន្តែ ដីការដដែលក៏បានឲ្យដឹងថា ក្នុងពេលបច្ចុប្បន្ន ជនត្រូវចោទឈ្មោះ ចោម ខ្វាន់ ភេទ ស្រី កើតថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៨៨ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ២២០១៧៣៥៣០០ មិនដឹងជាស្ថិតនៅទីកន្លែងណាឡើយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ