ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការរំលោភបំពានដីព្រៃរបស់រដ្ឋ មិនអាចលាក់បាំងបានទេ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់។
ទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ នេះបើតាមលោករដ្ឋមន្រ្តី។

ការថ្លែងប្រកាសយ៉ាងម៉ឺងម៉ាត់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពីវិធានការច្បាប់យ៉ាងតឹងរ៉ឹងលើបទល្មើសធនធានធម្មជាតិ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភានេះ គឺដើម្បីទប់ស្កាត់ និងការពារការកាប់រានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ដោយខុសច្បាប់។
លោក លោក អ៊ាង សុផល្លែត ក៏បានលើកឡើងពីវិធានការជាក់ស្តែងកាលពេលថ្មីៗនេះ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងមន្ទីរពាក់ព័ន្ធ អ្នកច្បាប់ សមត្ថកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ បានចុះបង្ក្រាបជាច្រើនករណី និងបានដកហូតយកដីព្រៃត្រឡប់ជូនរដ្ឋវិញជាច្រើនហិកតា។
លោករដ្ឋមន្រ្តីបានបន្តថា រដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការបានដាក់យុទ្ធនាការបណ្ដុះកូនឈើ ១ លានដើមយ៉ាងតិចក្នុង ១ ឆ្នាំ សម្រាប់ចែកជូនពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង ២៥ រាជធានី/ខេត្ត។
ក្រសួងបានរៀបចំថ្នាលបណ្ដុះកូនឈើជាលក្ខណៈតំបន់ចំនួន ៥ ទីតាំង ដែលរួមមាន ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី ។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាថ្ងៃបើកយុទ្ធនាការពិព័រណ៍កូនឈើ និងផ្តល់ជូនកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅមុខទីស្តីការក្រសួងបរិស្ថាន រយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ ទី១៥ខែកក្កដា ឆ្នាំ២០២៤។ បើតាមលោករដ្ឋមន្រ្តី ប្រជាពលរដ្ឋ ប្រជាសហគមន៍ដែលបានមកទស្សនកិច្ចនៅតាមស្តង់កូនឈើ ពេញចិត្តប្រភេទកូនឈើអ្វី អាចទៅយកកូនឈើពីមន្ទីរបរិស្ថាន នៅតាមខេត្តដែលខ្លួនរស់នៅបាន ដោយមិនចំណាយថ្លៃដឹកជញ្ជូនពីរាជធានីភ្នំពេញទៅតាមខេត្តឡើយ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត