Connect with us

ព័ត៌មានជាតិ

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម ​បានប្រកាសថា ​ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមធ្លាក់ភ្លៀងប្រមាណ ៤០ភាគរយ នៅដើមរដូវវស្សាចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ២២ ខែមេសា ​ឆ្នាំ ២០២៤ បានឱ្យដឹងថា ​ស្ថានភាពវិវត្តន៍នៃសីតុណ្ហភាព​នៅលើផ្ទៃមហា​សមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ (El Niño) នឹងស្ថិតនៅ ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជាមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សា និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សា ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដី៤០% និងបរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសា​ធារណ​ជនចូលរួម​សហ​ការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក។

ជាមួយគ្នានោះដែរ ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម