ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្វែងយល់ពីប្រព័ន្ធនយោបាយស្វីស និងតួនាទីទីក្រុង ក្រោមបទបង្ហាញពីសាស្ត្រាចារ្យស្វីស
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសស្វីស លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូអម បានអញ្ជើញស្ដាប់បទបង្ហាញពីប្រព័ន្ធនយោបាយស្វីស និងតួនាទីទីក្រុង។ បទបង្ហាញនេះ បានធ្វើឡើងនៅសាលប្រជុំនៃ សណ្ឋាគារ Bern ទីក្រុង Bern នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ប្រធានបទ «ប្រព័ន្ធនយោបាយស្វីស» ត្រូវបានលោកសាស្ត្រាចារ្យ Sean Muller នៃសាកលវិទ្យាល័យ Lausanne គូសបញ្ជាក់អំពីលទ្ធិប្រជាធិបតេយ្យ ការចូលរួម និងការពិគ្រោះយោបល់ដោយផ្ទាល់ រដ្ឋាភិបាលពហុភាគី ការគ្រប់គ្រងពិពិធកម្ម គោលការណ៍នៃការសម្របសម្រួល សហព័ន្ធនិងវិមជ្ឈការ អភិបាលកិច្ចពហុកម្រិត កិច្ចសហប្រតិបត្តិការខ្សែបណ្ដោយ និងខ្សែទទឹង។
ចំណែកប្រធានបទ «តួនាទីទីក្រុង» ត្រូវបានលោកបណ្ឌិត Turg Wichermann ដែលជាប្រធានសមាគមសម្ព័ន្ធទីក្រុង នៃរដ្ឋ Bern សហព័ន្ធស្វីស គូសបញ្ជាក់អំពីភារកិច្ចនិងមូលនិធិសម្រាប់ទីក្រុង ការចូលរួមជាមួយពលរដ្ឋ យន្តការនៃការត្រួតពិនិត្យ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងខ្សែបណ្ដោយ ខ្សែទទឹង និងតួនាទីរបស់សមាគមទីក្រុង។

លោក ស សុខា និងគណ:ប្រតិភូកម្ពុជា ក៏បានផ្លាស់ប្តូរយោបល់ និងពិភាក្សាយ៉ាងផុលផុសជាមួយលោកស្រ្តាចារ្យវាគ្មិនទាំងពីរ ដោយបានប្រៀបធៀបចំណុចស្រដៀងគ្នា និងចំណុចខុសគ្នា អំពីតួនាទី និងការទទួលខុសត្រូវរវាងទីក្រុងនៃប្រទេសទាំងពីរ លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ កិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច-សង្គម ផងដែរ។
គួរជម្រាបថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.ប.ជ) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ក្នុងគោលបំណងដកស្រង់បទពិសោធបន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីស្វីស និងអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។

អាល្លឺម៉ង់ គឺជាប្រទេសរួមចំណែកយ៉ាងសកម្មក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ ចាប់តាំងពីឆ្នាំ២០០២។ ចំណែកស្វីសឯណោះវិញ ក៏បាននឹងកំពុងរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងការពង្រឹងគណនេយ្យភាពសង្គម៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត