ព័ត៌មានជាតិ
កម្ពុជា-ឥណ្ឌូនេស៊ី កំពុងជំរុញការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកងទ័ពទ្វេភាគី
កម្ពុជា-ឥណ្ឌូនេស៊ី តាមរយៈ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និង ឧត្ដមសេនីយ៍ត្រី Djonny Indramawan,S.t M.Han នាយកផ្នែកគ្រប់គ្រង និងការអភិវឌ្ឍ នៃមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃកងទ័ពឥណ្ឌូនេស៊ី បានពិភាក្សាក្នុងការជំរុញការបណ្តាលធនធានមនុស្សផ្នែកកងទ័ពទ្វេភាគីឱ្យកាន់តែប្រសើរ ខណៈស្ថានការសន្តិសុខពិភពលោកមានប្រកួតប្រជែងខ្លាំង។
យោងតាមក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចពិភាក្សានេះ ប្រព្រឹត្តឡើងកាលពីថ្ងៃ ២២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ ស្របពេលដែលភាគីឥណ្ឌូនេស៊ី ធ្វើដំណើរមកបំពេញការងារនៅកម្ពុជា។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បញ្ជាក់ថា ទោះបីប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី នៅឆ្ងាយពីគ្នាមែន តែប្រទេសទាំងពីរ បានរឹតចំណង និងមានទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ។ លោកបន្តថា៖« រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងការពារជាតិកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង លើការពង្រឹងពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសនៅលើសកលលោក ក្នុងតំបន់ ពិសេសអាស៊ាន ក្នុងការធ្វើឱ្យតំបន់អាស៊ានទាំងមូល មានសន្តិភាពគ្មានសង្គ្រាម គ្មានការគំរាមកំហែងណាមួយ ដែលនាំឱ្យប្រទេសដែលជាសមាជិកអាស៊ានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ នៃសង្គ្រាមវិនាសកម្ម សាជាថ្មីដូចពីអតីតកាល នៃប្រទេសកម្ពុជាបានឡើយ»។

តាមរយៈជំនួបនេះ ភាគីកម្ពុជាកបានស្នើតាមរយៈលោក Djonny Indramawan បន្តធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃសាកលវិទ្យាល័យការពារជាតិកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហការ នៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស កងទ័ពទាំងពីរ ឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍រួមគ្នា នៃកងទ័ពទាំងពីរតទៅអនាគត។
ជាការឆ្លើយតប លោក Djonny Indramawan,S.t M.Han បានបញ្ជាក់ថា មហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាមហាវិទ្យាល័យមួយ ដែលបាននិងកំពុងទទួលការបណ្ដុះបណ្ដាលសិក្ខាកាមនាយទាហាន ទាំងកងទ័ពជើងគោក ជើងទឹក និងកងទ័ពជើងអាកាស ក្នុងនោះក៏បានទទួលការបណ្ដុះបណ្ដាលផងដែរ កងទ័ពបណ្ដាប្រទេសជាមិត្ត។

ជាមួយគ្នានេះ ភាគីឥណ្ឌូនេស៊ី សង្ឃឹមថាថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ នឹងបន្តចាត់បញ្ជូនសិក្ខាកាមនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ទៅសិក្សានៅក្នុងមហាវិទ្យាល័យនេះផងដែរ ខណៈ បច្ចុប្បន្នមានសិក្ខាកាម នៃកងយោធពលខេមរភូមិន្ទចំនួនពីររូបបាននិងកំពុងសិក្សានៅក្នុងមហាវិទ្យាល័យនេះ៕

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?