Connect with us

ព័ត៌មានជាតិ

គុនល្បុក្កតោខ្មែរ និងគុនសាវលីញ នឹងបើកការសម្ដែងរួមគ្នានៅលើទឹកដីអង្គរ ខេត្តសៀមរាប

បានផុស

នៅ

គុនល្បុក្កតោខ្មែរ និងក្បាច់គុនសាវលីញ នឹងបើកការសម្ដែងរួមគ្នានៅលើទឹកដីអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីជាការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន របស់ចិន និងខេត្តសៀមរាប នៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីងនេះ ក៏មានការរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ផងដែរ។ ព្រឹត្តិការណ៍ទាំងពីរនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធជាច្រើន។

មុនការមកដល់នៃព្រឹត្តិការណ៍ខាងលើ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅបរិវេណព្រលានជល់ដំរី ក៏បានរៀបចំពិធីក្រុងពាលីបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុក្កតោ ក្រោមវត្តមានលោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាល រងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការផងដែរ។

ពិធីក្រុងពាលីនេះ បានបួងសួងដល់បារមីឱ្យតាមជួយថែរក្សាក្នុងរយៈពេលនៃការបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ ចិន និងគុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន នាថ្ងៃទី២៤ ខេមេសា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន សុវត្ថិភាពល្អដល់ក្រុមសិល្បៈក្បាច់គុនទាំងពីរប្រទេស ក្នុងពេលសម្តែងឲ្យជួបតែភាពត្រជាក់ត្រជុំ សុខដុមរមនា កុំឲ្យមានភ្លៀងព្យុះ បក់បោក និងការរំខានផ្សេងៗដល់ដំណើរការរៀបចំពិធីនៅទីនោះផងដែរ៕

អត្ថបទ៖ គឿន​ វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម