Connect with us

ព័ត៌មានជាតិ

លោក មាស វីរិទ្ធ៖ គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលបន្តប្រឈម និងត្រូវយកចិត្តទុកដាក់ដោះស្រាយបន្តទៀត

បានផុស

នៅ

នៅក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrung នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមមួយដែលបន្តប្រឈម និងត្រូវយក ចិត្តទុកដាក់ដោះស្រាយជាបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជា គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងជម្នះគ្រប់ឧបសគ្គ តស៊ូប្តូរផ្តាច់ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។ ក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ការផ្សព្វផ្សាយអប់រំទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋយ៉ាងច្រើននាក់ក្នុងមួយឆ្នាំៗ ព្រមទាំងបានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស បានជាច្រើនករណី និងរឹបអូសគ្រឿងញៀនបានជាច្រើនតោនផងដែរ។

ជាក់ស្តែង ក្នុងឆ្នាំ២០២៣ កន្លងមកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ការផ្សព្វផ្សាយអប់រំទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណជាង ១៥លាននាក់ ដែលច្រើនជាងឆ្នាំ២០២២ ប្រមាណជាង៣%។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នៅតែបន្តរកឃើញអ្នកញៀន គ្រឿងញៀនប្រមាណ ២៣ ០៤៦នាក់ ដែរ ហើយចំនួននេះ គឺច្រើនជាងឆ្នាំ២០២២ ដែលរកឃើញត្រឹមតែ ២២ ២១៣នាក់ ប៉ុណ្ណោះ។ ដោយឡែក ពាក់ព័ន្ធនឹងការបង្រ្កាប បទល្មើសគ្រឿងញៀន បើទោះបីជាការរឹបអូសគ្រឿងញៀនបានតិចជាងឆ្នាំ២០២២ ក៏ដោយ ក៏ករណីបទល្មើសដែលបង្រ្កាបបានមានការកើនឡើងដដែល គឺបង្រ្កាបបាន ៨ ០៦៣ករណី កើនលើស ១ ៦៧៣ករណី ប្រៀបធៀបនឹងបទល្មើសដែលបង្រ្កាបបានក្នុងឆ្នាំ២០២២ កន្លងទៅ។

លោកអគ្គលេខាធិការ បានបន្ថែមថា ដោយសារការប្រទាញប្រទង់ភូមិសាស្ត្រនយោបាយរបស់មហាអំណាច និងសង្រ្គាមនៅក្នុង និងក្រៅតំបន់ ធ្វើឱ្យបញ្ហានៃការត្រួត ពិនិត្យគ្រឿងញៀនកាន់តែមានភាពស្មុគស្មាញ ព្រោះក្រុមឧក្រិដ្ឋជនបានឆ្លៀតយកបញ្ហា និងវិបត្តិទាំងនោះ ធ្វើជាឱកាសក្នុងការបន្តលួចលាក់ផលិត ជួញដួរ និងចរាចរពីកន្លែងមួយទៅកន្លែងមួយទៀត ពីប្រទេសមួយទៅប្រទេសមួយទៀត និងពីតំបន់មួយទៅតំបន់មួយទៀត ដែលក្នុងនោះ កម្ពុជាក៏ត្រូវបានក្រុមទាំងនោះចាត់ទុកជាកន្លែងឆ្លងកាត់នៃការចរាចរគ្រឿងញៀនខុសច្បាប់ផងដែរ។

ជាមួយគ្នានោះ លោកអគ្គលេខាធិការដដែលរូបនេះ ក៏បានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ ស្វែងយល់បន្ថែម ហើយទាញយកកម្មវិធីទូរស័ព្ទដៃនេះ (NoDrung) មកប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា។ ព្រមទាំង បន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញ្ញាតិមិត្ត និងអ្នកជិតខាងក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់បានដឹង និងបានប្រើប្រាស់គ្រប់ៗគ្នាផងដែរ។ ព្រោះក្រៅពីផ្តល់ការអប់រំឱ្យបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន កម្មវិធីទូរស័ព្ទដៃនេះ ក៏នឹងផ្តល់ជូននូវរឿងកំប្លែងសប្បាយរីករាយ ស្តាប់បទចម្រៀង តារាល្បីៗ ហើយលើសពី នោះទៀត គឺផ្តល់ឱកាសឱ្យពួកគាត់អាចចូលរួមជាគំនិតយោបល់ ពាក់ព័ន្ធនឹងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។

ជាពិសេស ផ្តល់ជាមធ្យោបាយឱ្យពួកគាត់អាចរាយការណ៍ពីបទល្មើស គ្រឿងញឿន ដើម្បីស្នើសុំការឆ្លើយតប ឬកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចបាន ផងដែរ។ ម្យ៉ាងវិញទៀត សម្រាប់និស្សិត និងសិស្សានុសិស្ស គឺអាចទទួលបានព័ត៌មាន ជាច្រើនពាកព័ន្ធនឹងគ្រឿងញៀន ដែលនឹងក្លាយទៅជាវិញ្ញាសារមួយសំខាន់ សម្រាប់ប្រលងយកពិន្ទុរផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម