Connect with us

ព័ត៌មានជាតិ

ផ្លូវក្រាលកៅស៊ូមួយខ្សែ ក្លាយទៅជាផ្លូវដីហុយជង្ហុកធំៗ ពលរដ្ឋស្នើ​អាជ្ញាធរជួយជុសជុល​ឡើងវិញ

បានផុស

នៅ

អាជ្ញាធរបានត្រឹមតែឆ្លើយថា ជាផ្លូវគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខណះផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥៦ ត្រង់ចំណុច​ខ្លោងទ្វារវត្តរលំជ្រៃដល់ភូមិគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមានប្រវែងជាង ៥ ពាន់ម៉ែត្រដែលជាប្រភេទ​ផ្លូវក្រាលកៅស៊ូកំពុងរងការខូចខាតក្លាយទៅជាផ្លូវដីហុយជង្ហុកធំ ធ្វើឲ្យ​ប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ​​ទៅមកនិងដឹកកសិផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួន ហាំង ពលរដ្ឋ​មាន​ទីលំនៅតាមផ្លូវខាងលើបាន​ឲ្យ​ដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង​ជាង ៥ ពាន់ម៉ែត្ររងការ​ខូចធ្ងន់​ធ្ងរ​ជាង ២ ឆ្នាំមកហេីយ មិនឃើញខាងណាមកធ្វើឡើងវិញទេ ធ្វើ​ឲ្យ​ពលរដ្ឋជួបការលំបាកធ្វើដំណើរជាពិសេសអ្នកនៅ​សង​​ខាងផ្លូវរងនៅដីហុយជាប្រចាំនៅខែប្រាំ។ តែបើខែវស្សាវិញកាន់តែពិបាកធ្វើដំណើរដោយជង្ហុកធំៗទឹកដក់ពេញផ្លូវ។

ដោយសារតែមិនមានការអេីពេីយកចិត្តទុកដាក់ពីអាជ្ញាធរ ពលរដ្ឋបានរៃគ្នាប្រមូលថវិកាជួសជុលតែធ្វេីមិនបាន​ប៉ុន្មាន​ ក៏​ខូចទៅវិញព្រោះនៅទីនេះសំបូរឡានស្រូវ និងឡានដឹងដំឡូបើក​ឆ្លងកាត់ បេីជួសជុលមិនតាមលក្ខណះបច្ចេកទេសទេគឺមិន​ជាប់​ឡេីង។

លោកក៏​បាន​អំពាវនាវដល់អាជ្ញាធរពាក់ពាន្ធ័មេត្តាជួយជួសជុលផ្លូវនេះឡេីងវិញ ដេីម្បីឲ្យពលរដ្ឋមាណជា ៥ ភូមិមានដូចជា ភូមិកាប់ចោរ.ភូមិគោកស្វាយ .ភូមិរលំជ្រៃ .ភូមិថ្មី .និងភូមិគោកឋិន បានធ្វេីដំណេីរស្រួលជាពិសេសសិស្សានុសិស្ស​បានធ្វេី​ដំណេីរទៅសាលា មានភាពងាយស្រួល និងការទៅរកសេវាព្យាបាលសុខភាពឲ្យបានទាន់ពេលវេលាផងដែរ។

ជាមួយបញ្ហាផ្លូវនេះ លោក អែម សុខា អភិបាលស្រុកថ្មពួកទទួលស្គាល់ ផ្លូវ​មួយ​ខ្សែ​ដែលពលរដ្ឋ​លើកឡើង​ពិតជារងការ​ខូចខាត​ពិតមែន។

លោកអភិបាលស្រុក​បានបញ្ជាក់ថា ផ្លូវ​ប្រវែងជាង ​៥ ពាន់ម៉ែត្រពីចំណុចខ្លោងទ្វាវត្តរលំជ្រៃទៅដល់ភូមិគោកកឋិននោះ ជា​គម្រោងរបស់មន្ទីអភិវឌ្ឍន៍ និងជនបទខេត្តបន្ទាយមានជ័យ ហើយលោកក៍បានទៅជួបពិភាក្សាជាមួយខាងមន្ទីរជំនាញ​តើ​ជួសជុលឬកសាង​នៅពេលណា ព្រោះឃើញជាក់ស្តែងហើយផ្លូវបានរងការខូចខាត។

លោកបន្ត​ថា ជុំវិញផ្លូវជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទក្នុងខេត្តបន្ទាយមានជ័យ ស្ទើរតែខូចគ្រប់ខ្សែដោយខាងមន្ទីរអភិវឌ្ឍន៍ក៍បានធ្វើរបាយការណ៍ស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទដែរ តែខាងក្រសួងមិនធ្លាក់គម្រោងមកឡើយ។

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម