ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ហាមមន្ត្រីគ្រប់លំដាប់ថ្នាក់មិនត្រូវពាក់ព័ន្ធជាមួយសហគ្រាស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនជាដាច់ខាត
មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) បានដាក់កំហិតដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មិនត្រូវពាក់ព័ន្ធជាមួយគ្រប់សហគ្រាស គ្រឹះស្ថាន ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនជាដាច់ខាត។

នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គមនៅព្រឹកថ្ងៃទី២៣ មេសា នេះ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពពាក់ព័ន្ធនឹងការងារចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ការចុះធ្វើអធិការកិច្ច និងការផ្សព្វផ្សាយពីអត្ថប្រយោជន៍របបសន្ដិសុខសង្គមទៅកាន់សាធារណជនឱ្យបានត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាពិសេស បានដាក់កំហិតដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មិនត្រូវពាក់ព័ន្ធជាមួយគ្រប់សហគ្រាស គ្រឹះស្ថាន ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនជាដាច់ខាត។ ជាមួយនេះ លោកអគ្គនាយក ប.ស.ស.ស្ដីទី ក៏បានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធ និងលំហូរការងារដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថលព្រមទាំងការរៀបចំផែនការអភិវឌ្ឍការងារក្នុងអង្គភាព និងផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំរបស់ខ្លួនឱ្យបានច្បាស់លាស់ផងដែរ។
ទន្ទឹមនេះ លោកអគ្គនាយក ប.ស.ស.ស្ដីទី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បន្តបង្កើនសមត្ថភាពការងារ សាមគ្គីភាពផ្ទៃក្នុង និងអង្គភាពជំនាញត្រូវសហការរៀបចំវគ្គបណ្ដុះបណ្ដាលលើការងារដែលចាំបាច់ក្នុងអង្គភាពនីមួយៗ ដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃបេឡាជាតិសន្ដិសុខសង្គមផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្ដិសុខសង្គមធ្វើឡើងក្នុងគោលបំណងស្វែងរកបញ្ហាប្រឈមនានាដែលអនុវត្តកន្លងមក និងរកនូវដំណោះស្រាយសមស្រប ដើម្បីធ្វើការកែលម្អបន្ថែម ក្នុងន័យលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និងការអនុវត្តការងារប្រចាំថ្ងៃរបស់បេឡាជាតិសន្ដិសុខសង្គមឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ៖សំអឿន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ