កម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួនជនជាតិខ្មែរ ៣ នាក់ ចូល​ទៅកាប់​​បំផ្លាញព្រៃឈើ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

កម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួនជនជាតិខ្មែរ ៣ នាក់ ចូល​ទៅកាប់​​បំផ្លាញព្រៃឈើ

Published

on

ខេត្តបាត់ដំបង ៖ ជនជាតិខ្មែរចំនួន ៣ នាក់ ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួននៅលើទឹកដីថៃ
ទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដោយ
ជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា និងលក់ទៅលើទីផ្សារ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់
ដោយកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំនុចខាងក្រោយកងរយថៃលេខ៥១៦ ហើយបានប្រទះឃើញប្រជាពលរដ្ឋខ្មែរ ចំនួន៣ នាក់ កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនសុី ស្រុកបររ៉ៃ ខេត្តត្រាត ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនតែម្តង។

ពលរដ្ឋខ្មែរទាំងនោះមានឈ្មោះ ១. សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ ៣. ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ នាក់ ពួកគេទាំង ៣ នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។ បច្ចុប្បន្នជនជាតិខ្មែរទាំង ៣ នាក់ មិនទាន់ឃើញភាគីថៃដោះលែង
នៅឡើយទេ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថា គេកំពុងរង់ចាំមើលខាងការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងការទាក់ទងទៅភគីថៃដើម្បីចរចារ និងសម្របសម្រួល សុំអោយដោះលែងពលរដ្ឋខ្មែរទាំងនោះមកិញ នាព្រឹកនេះ ៕

អត្ថបទ៖ សោ និយមរ័ត្ន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម