Connect with us

ព័ត៌មានជាតិ

បណ្តុំអង្គការ សង្គមស៊ីវិល  ថ្កោលទោស ចំពោះសកម្មភាពរបស់បក្សកម្លាំងជាតិ ដែលបង្ករភាពវឹកវរ ដោយចេតនា

បានផុស

នៅ

បណ្តុំអង្គការសង្គមស៊ីវិល​ នៅថ្ងៃអង្គារ ទី២៣ ខែមេសា នេះ បានចេញមកថ្កោលទោសចំពោះសកម្មភាពធ្វើបាតុកម្មរបស់បក្សកម្លាំងជាតិ ដែលប្រឆាំងនឹងការអនុវត្តច្បាប់របស់តុលាការ។

រូបថតបណ្ដុំអង្គការសង្គមស៊ីវិល។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងថា បក្សកម្លាំងជាតិ បានធ្វើបាតុកម្ម នៅទីតាំងទីស្នាក់ការបក្សកម្លាំងជាតិនៅរាជធានីភ្នំពេញ ប្រឆាំងនឹងការអនុវត្តច្បាប់របស់តុលាការ ដែលឃាត់ខ្លួនមន្ត្រីបក្សរបស់ខ្លួនគឺលោក អ៊ុំ វីរ:រដ្ឋ និងលោកមឺ សេងហ៊ ដោយមានអ្នកចូលរួមជិត៥រយនាក់។

តាមសេចក្ដីប្រកាស បណ្តុំអង្គការ សង្គមស៊ីវិល អះអាងថា ខ្លួនធ្លាប់ឃើញសកម្មភាព និងមានបទពិសោធន៍នៃការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។  ដូច្នេះទង្វើរបស់បក្សកម្លាំងជាតិ ត្រូវបានបណ្ដុំអង្គការសង្គមស៊ីវិល ចាត់ទុកការសកម្មភាពរបស់បក្សកម្លាំងជាតិថាជាការរៀបចំយុទ្ធសាស្រ្តបំបែកកបំបាក់កម្លាំងសាមគ្គីភាព ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត​ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

រូបថត ការធ្វើបាតុកម្មរបស់បក្សកម្លាំងជាតិ។

សេចក្ដីប្រកាស បានសរសេរថា «ជាការពិតណាស់ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការពង្រឹងការអនុវត្តច្បាប់ ជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។» បន្ថែមពីនេះ សេចក្ដីប្រកាសបន្ថែមថា បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន។ បណ្ដុំអង្គការសង្គមស៊ីវិល កចោទជាសំណួរចំនួន២ថា តើអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេសដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាប់ពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល តើប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចាំបានទេ?

សេចក្ដីប្រកាសបន្តថា កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ការបូជាសាច់ស្រស់ឈាមស្រស់ របស់ប្រមុខថា្នក់ដឹកនាំ ដើម្បីតែបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ។ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក និងមានការអភិវឌ្ឍន៍ជឿនលឿនឆាប់រហ័សជាងគេបំផុតនៅក្នុងតំបន់។

រូបថតបណ្ដុំអង្គការសង្គមស៊ីវិល។

ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់    តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិគឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ ក្នុងនាម បណ្តុំអង្គការសង្គមស៊ីវិលបានថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើលដល់គឃ្លើញរបស់គណបក្សនយោបាយដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញ់ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។

បណ្ដុំអង្គការសង្គមស៊ីវិល យល់ថា ទោះក្នុងរូបភាព និងតម្លៃណាក៏ដោយ ក្នុងនាមជាជាតិសាសន៍ខ្មែរ គួរតែគិតគូរពី សន្តិភាព ឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី របស់ជាតិខ្លួនទាំងអស់គ្នា។ យ៉ាងណាមិញរាល់សកម្មភាពទាំងឡាយណាដែលបានបង្ករ និងប៉ះពាល់ដល់ការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ដូចច្នេះត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា​។

រូបថតបណ្ដុំអង្គការសង្គមស៊ីវិល។

បណ្ដុំអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិកាជាតិនិយម ឈប់ចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមនយោបាយក្រុមជ្រុលនិយមក្រៅប្រទេស។ កុំចូលរួមជាមួយនូវសកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គី តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ បណ្ដុំអង្គការសង្គមស៊ីវិល ដាក់ក្ដីសង្ឃឹមនិងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀតទេ ហើយខ្មែរត្រូវតែរឹងមាំទាំងកម្លាំកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៥ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម