ព័ត៌មានជាតិ
សម្តេចតេជោ អត់ឱនឱ្យលោក ជា ប៉ូច តែបន្តប្រកាន់ជំហរមិនអត់ឱនឱ្យជនក្បត់ជាតិបីជំនាន់
សម្ដេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២៣ ខែមេសា នេះ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការថា សម្ដេចលើកលែងទោសចំពោះកំហុសខុសឆ្គងរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលធ្លាប់តែប្រើប្រាស់សម្ដីលើសលស់មកលើសម្ដេចតេជោ។ ជាមួយគ្នាសម្ដេចតេជោ ក៏បានប្រកាសថា នឹងឱ្យមេធាវីដកពាក្យបណ្ដឹងដែលធ្លាប់ប្ដឹងលោក ជា ប៉ូច កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។

សម្ដេចតេជោ បានសម្រេចអត់ឱនចំពោះកំហុសខុសឆ្គងរបស់លោក ជា ប៉ូច បែបនេះ គឺបន្ទាប់ពីអ្នកនយោបាយប្រឆាំងរូបនេះ បានដាក់លិខិតសុំទោសមកសម្ដេច ចំពោះការប្រើពាក្យពេជន៍មិនសមគួរ ប៉ះពាល់ដល់សម្ដេចតេជោ ជាពិសេសប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវលិខិតរបស់លោក។ក្នុងស្មារតីបង្រួបបង្រួមជាតិខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។

ឱកាសនេះប្រកាសពីការអត់ឱនចំពោះ លោក ជា ប៉ូច សម្ដេចតេជោ ក៏បានបញ្ជាក់ថាសម្ដេចនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុស និងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ នឹងលើកលែងទោសឲ្យពួកគេ តែសម្ដេចមិនអត់ឱនឲ្យជនណា ឬក្រុមណាក៏ដោយដែលបន្តដើរតាមជនក្បត់ជាតិនេះជាដាច់ខាត។
បន្ថែមពីការប្រកាសមិនអត់ឱនឱ្យជនក្បត់ជាតិបីជំនាន់ សម្ដេច ហ៊ុន សែន ក៏ប្រកាសថានឹងបន្តប្រើផ្លូវច្បាប់ដើម្បីចាត់ការលើក្រុមណាឬបុគ្គលណាដែលជេរប្រមាថមួលបង្កាច់មកលើគណបក្សឬមកលើខ្ញុំតទៅទៀតដោយគ្មានការលើកលែង។
សម្ដេចតេជោ បានបញ្ជាក់ជំហរដាច់ណាត់ថា «យើងមិនអាចអត់ឱនឲ្យបានទេចំពោះជនណាឬក្រុមណាក៏ដោយមិនថាខ្មែរឬបរទេសដែលចង់ដុតផ្ទះយើងដើម្បីចំអិនពងមាន់របស់អ្នកបានឡើយ»។
នៅក្នុងខែមេសា នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងនូវអតីតអ្នកនយោបាយប្រឆាំងចំនួន ៣រូប គឺទី១ លោក មុំ អស្សនី ទី២ លោក គង់ សភា និងទី៣ លោក ជា ប៉ូច ដែលបានទទួលស្គាល់ចំពោះកំហុសខុសឆ្គងកាលពីអតីតកាល និងបានសុំទោសចំពោះសម្ដេច។ ជាការកត់សម្គាល់ គ្មានមួយណាដែលខុសគ្នាឡើយ ពោលគឺអ្នកទាំងបី បានសុំទោសចំពោះសម្ដេចតេជោ ដូចៗគ្នា៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច