ព័ត៌មានជាតិ
កម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារធនធានធម្មជាតិ និងទប់ស្កាត់ប្រែប្រួលអាកាសធាតុ
នៅឯវេទិកាអន្តរជាតិ ទេសរដ្ឋមន្រ្តី លី ធុជ និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលើកឡើង អំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកិច្ចការពារធនធានធម្មជាតិ និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
គួរជម្រាបថា តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីន បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអំឡុងពេលនៃអង្គសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤។

នាឱកាសនោះ លោក លី ធុជ បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហានានា សំដៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។
លោកបានសង្កត់ធ្ងន់ថា៖« ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់បញ្ចូលបច្ចេកវិទ្យា ជាការងារអាទិភាពសំខាន់មួយក្នុងគោលដៅ និងផែនការអភិវឌ្ឍន៍ជាតិ សំដៅពង្រីកហេដ្ឋរចនាសម្ព័ន្ធឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល ជំរុញប្រព័ន្ធអេកូឡូស៊ីរស់រវើកសម្រាប់ធុរកិច្ចបង្កើតថ្មី សំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែងរបស់អាជីវកម្មនៅកម្ពុជា និងផ្តល់ឱកាសថ្មីៗដល់យុវជនកម្ពុជា តាមរយៈគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល»។
លោកបញ្ជាក់ទៀតថា៖«បន្ថែមលើសពីនេះ កម្ពុជា បានប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចការពារធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយបរិយាបន្ន និងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ដែលជាគោលការណ៍សំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព»។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី មិនត្រឹមជាភ្លើងបំភ្លឺផ្លូវដល់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ វាថែមទាំងជំរុញដល់ការពង្រឹងសាមគ្គីភាពក្នុងតំបន់ ដែលនឹងធ្វើឱ្យកម្ពុជា រួមជាមួយប្រទេសនានាក្នុងតំបន់ ឆ្ពោះទៅរកបដិវត្តន៍ឌីជីថល ដែលមានសក្តានុពលដ៏ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកិច្ចការពារបរិស្ថាន។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវដល់សហគមន៍អន្តរជាតិ រក្សាឱ្យបាននូវសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការ បន្តចែករំលែកបទពិសោធន៍ល្អៗ និងបង្កើនការកៀរគរធនធាន ដើម្បីជំរុញដល់នវានុវត្តន៍ឌីជីថល និងសម្រេចឱ្យបាលគោលដៅរួមរបស់តំបន់៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?