ព័ត៌មានជាតិ
កម្ពុជា-ហ្វីលីពីន ពិភាក្សារិះរកមធ្យោបាយឲ្យទំហំពាណិជ្ជកម្ម និងវិនិយោគ បានប្រសើរជាងមុន
ការពិភាក្សារិះរកមធ្យោបាយ ដើម្បីឲ្យទំហំពាណិជ្ជកម្ម និងវិនិយោគ បានប្រសើរជាងមុន រវាងកម្ពុជា និងហ្វីលីពីននេះ បានធ្វើឡើងខណៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអនុញ្ញាតិឲ្យលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា នៅក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូតបានសម្ដែងការរីករាយ ខណៈដែលលោកស្រីត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយលោកស្រីបានអះអាងថា នឹងខិតខំធ្វើឲ្យទំនាក់ទំនងល្អ ដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើងថែមទៀត ហើយលោកស្រីបានប្ដេជ្ញាថា នឹងធ្វើឲ្យវិស័យផ្សេងៗទៀត ទាំងវិស័យស៊ីវិល និងវិស័យការពារជាតិ កាន់តែប្រសើរឡើង។ ពីព្រោះភាគីទាំងពីរមានយន្តការមួយ ដែលហៅថា គណៈកម្មការចម្រុះពិគ្រោះយោបល់ ដែលគណៈកម្មការនេះ ផ្ដោតទាំងវិស័យស៊ីវិល វិស័យការពារជាតិ វិស័យសុខាភិបាល និងវិស័យកសិកម្មជាដើម។

លោក កុយ គួង បានបញ្ជាក់ដែរថា នៅក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយនៅណាឲ្យទំហំពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរបានប្រសើរជាងមុន ពីព្រោះកន្លងមកទំហំពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ នៅស្តួចស្តើងនៅឡើយ។ លោកថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨ មានប្រមាណជាង៦០លានដុល្លារ ហើយនៅឆ្នាំ២០១៩ បានកើនឡើងជិត១០០លានដុល្លារ ប៉ុន្តែនៅឆ្នាំ២០២០ ដោយសារតែមានបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ទំហំពាណិជ្ជកម្មនេះបានធ្លាក់ចុះវិញ។
រីឯការវិនិយោគចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ មានប្រមាណ១០លានដុល្លារប៉ុណ្ណោះ ដែលក្រុមហ៊ុនហ្វីលីពីនបានចូលវិនិយោគនៅកម្ពុជា។ ដូច្នេះភាគីទាំងពីរបានពិភាក្សាស្វែងរកមធ្យោបាយធ្វើយ៉ាងណាទំហំពាណិជ្ជកម្ម និងការវិនិយោគនេះ បានកើនឡើងបន្ថែមទៀតជាពិសេសលើវិស័យស្រូវអង្ករ ហើយដើម្បីឲ្យទំហំពាណិជ្ជកម្ម ក៏ដូចជាវិនិយោគបានប្រសើរជាងមុននេះ ភាគីទទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយធ្វើយ៉ាងណាកុំអោយមានការយកពន្ធត្រួតគ្នាផងដែរ។
បើតាមលោក កុយ គួង នៅក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីមធ្យោបាយធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ច ទេសចរណ៍ និងជើងហោះហើរទាំងអស់ បានត្រឡប់មករកប្រក្រតីភាពឡើងវិញ នៅក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។

ទាក់ទងបញ្ហាជំងឺ Covid-19 លោកស្រីឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនបានសរសើរកម្ពុជា ចំពោះការគ្រប់គ្រង ការរីករាលដាលនៃនេះបានល្អប្រសើរ ដែលការគ្រប់គ្រងល្អនេះ ធ្វើឲ្យអ្នកវិនិយោគ ក៏ដូចជាពាណិជ្ជករ ដែលកំពុងរស់នៅ និងធ្វើពាណិជ្ជកម្មនៅកម្ពុជាមានទំនុកចិត្ត។
ចំពោះវិស័យធនធានមនុស្សលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណដល់រដ្ឋាភិបាលហ្វីលីពីន ដែលបានផ្ដល់អាហារូបករណ៍ដល់ប្រទេសកម្ពុជា ហើយបើតាមលោកស្រីឯកអគ្គរដ្ឋទូតរដ្ឋាភិបាលហ្វីលីពីន នឹងបន្តផ្ដល់អាហារូបករណ៍សំខាន់ៗទៀតដល់កម្ពុជា ជាពិសេសលើផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ។
ដោយឡែកកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ ហ្វីលីពីន និងកម្ពុជា កន្លងមកភាគីទាំងពីរបានមានអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ហើយភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនេះជាបន្តបន្ទាប់ ហើយបើទោះបីជា មិនបានជួបផ្ទាល់ក៏បានធ្វើតាម Video conference ក្នុងការបណ្ដុះបណ្ដាលមន្ត្រីការទូតទូតផងដែរ ហើយចំពោះកិច្ចសហប្រតិបត្តិការផ្នែកយោធា កន្លងមកថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាតាមរយៈប្រព័ន្ធ Video conference ផងដែរ ដោយផ្ដោតទៅលើបញ្ហាបច្ចេកទេស និងបណ្ដុះបណ្ដាល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងហ្វីលីពីន មានទំនាក់ទំនងការទូតកម្ពុជាឆ្នាំ១៩៥៧ ហើយបច្ចុប្បន្នមានប្រជាពលរដ្ឋហ្វីលីពីន រស់នៅ និងនៅកម្ពុជា ប្រមាណ៧០០០នាក់។ ចំណែកប្រជាជនខ្មែរដែលរស់នៅនៅប្រទេសហ្វីលីពីន មានទាំងនិស្សិត និងប្រជាពលរដ្ឋដែលយកគ្រួសារសញ្ជាតោហ្វីលីពីន មិនដល់១០០នាក់នោះទេ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ