ព័ត៌មានជាតិ
ខេត្តរតនគិរី មានផ្ទៃដីដាំដំឡូងមីប្រមាណ ១.៦000 ហិកតា
លោក សែន រឿន ប្រធានមន្ទីរការិយាល័យក្សេតសាស្ត្រលផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានឱ្យដឹងថា ផ្ទៃដីដាំដំឡូងមីទូទាំងខេត្តរតនគិរី មានចំនួនប្រមាណជាង ១៦.០០០ ហិកតា ដែលកសិករដាំធ្វើឡើងតាមប្រភេទដី និងតំបន់ខុសៗគ្នា ដែលប្រជាពលរដ្ឋ រស់នៅអ្នកខ្លះចាប់ផ្ដើមពីខែ៣ អ្នកខ្លះចាប់ដើមក្នុងអំឡុងខែ៤ ហើយអ្នកខ្លះចាប់ដាំដំឡូងមីនៅអំឡុងខែ៥។

កសិករនៅក្នុងខេត្តរតនគិរី ដែលប្រកបមុខរបរដាំដំណាំវិលជុំរបស់ពួកគាត់ កំពុងមមាញឹកក្នុងការភ្ជួររាស់ដី ដើម្បីត្រៀមដាំដំឡូងមី និងដំណាំរួមផ្សំផ្សេងៗទៀតឲ្យបានទាន់ពេលវេលា។
ប្រជាពលរដ្ឋនៅចំណុចអូរកាតុល ស្ថិតក្នុងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ កំពុងមមាញឹកក្នុងការភ្ជួររាស់ដីចម្ការដើម្បីត្រៀមដាំដំឡូងមី។
បើតាមការឲ្យដឹងពីប្រជាកសិករនៅតំបន់នោះថា ពួកគាត់ជារៀងរាល់ឆ្នាំឲ្យតែចូលឆ្នាំខ្មែររួចរាល់ហើយនោះ តែងតែជួលត្រាក់ទ័រ ឬគោយន្តភ្ជួរដីចម្ការគ្រប់ៗគ្នា ដើម្បីដាំដំណាំផ្សេងៗ ដូចជាដំណាំដំឡូងមីសណ្ដែកសៀង និងដំណាំរួមផ្សំជាច្រើនទៀតផងដែរ។
ហើយចំពោះការដាំដំណាំដំឡូងមីនេះទៀតសោត ពួកគាត់ចាប់ដាំពីខែឧសភា រហូតមកដល់ខែធ្នូ ឆ្នាំ២០២៤ ពួកគាត់ទើបបានប្រមូលផល និងបានតម្លៃខ្ពស់។
ចំណែកការដាំដំឡូងមី ពួកគាត់បានដាំលើដីដែលមានដំណាំស្វាយចន្ទីស្រាប់ គឺចន្លោះ នៃជួរចន្ទីហើយអ្នកខ្លះគេដាំតែដំឡូងមីមួយមុខប៉ុណ្ណោះ។
ប្រជាកសិករនៅតំបន់នោះ បានបញ្ជាក់ថា ចំពោះការភ្ជួររាស់ដីក្នុងមួយហិកតា គឺមានតម្លៃខុសគ្នាទៅតាមដីដែលមិនមានគល់ឈើ និងដីមានចន្ទីស្រាប់ សម្រាប់ដីដែលមានគល់ឈើ គឺ តម្លៃឈ្នួលភ្ជួរ ១៤ម៉ឺនរៀល ក្នុងមួយហិកតា។
ហើយដីដែលមានដំណាំស្វាយចន្ទី តម្លៃ ១២ម៉ឺនរៀលក្នុងមួយហិកតា ដោយឡែកចំពោះការដាំដំឡូងមីវិញ ប្រជាកសិករនៅតំបន់នោះភាគច្រើន គឺលើករងដោតតែម្ដង គឺមិនបានកាប់រណ្តៅនោះឡើយ។ ហើយតម្លៃនៃការភ្ជួរលើករង ក្នុងមួយហិកតា ២៥ម៉ឺនរៀល។
ចំពោះការថែទាំ និងការចំណាយដើមទុនវិញនោះ ពួកគាត់បានបញ្ជាក់ទៀតថា បើចំណាយដើមទុនច្រើន និងការថែទាំដិតដល់ក្នុងមួយហិកតាពី ១៥ទៅ ២៣តោន។ ចំពោះកសិករដែលមិនមានលទ្ធភាព ក្នុងការចំណាយដើមទុនច្រើន គឺទទួលទិន្នផលក្នុងមួយហិកតា បានត្រឹមតែ ១២ទៅ ១៥តោនតែប៉ុណ្ណោះ។
លោកប្រធានការិយាល័យបានឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃដំឡូងមី គឺមានតម្លៃថេរ ហើយឆ្នាំនេះប្រជាកសិករបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្គត់ផ្គង់ដើមពូជដំឡូងសម្រាប់ដាំនៅក្នុងចម្ការរបស់ពួកគេ។
សម្រាប់ផ្ទៃដីឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុននោះទេ ចំពោះការដាំដំឡូងមីរបស់ប្រជាកសិករទូទាំងខេត្តរតនគិរី គឺពួកគាត់មិនមានការពង្រីកដីព្រៃដាំបន្ថែមនោះឡើយ។ គឺមានតែការកាប់ដើមស្វាយចន្ទីចោលខ្លះ និងដាំតាមចន្លោះចន្ទី និងលើផ្ទៃដីលាតសម្រាប់ពួកគេដាំចន្ទីជារៀងរាល់ឆ្នាំប៉ុណ្ណោះ។
លោកប្រធានការិយាល័យ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាកសិករទាំងអស់ បើចង់ទទួលបានទិន្នផលខ្ពស់ ក្នុងការដាំដំឡូងមី សូមឲ្យបងប្អូនជ្រើសរើសរកពូជ និងការដាំឲ្យមានបច្ចេកទេសឲ្យបានត្រឹមត្រូវ ទើបទទួលបានទិន្នផលល្អ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ