Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​នូវ​ការ​បម្លាស់ទី ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម ​

បានផុស

នៅ

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​មាន​ផែនការ​ច្បាស់​លាស់ ក្នុង​ការ​រៀបចំ​គម្រោង​បម្លាស់ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណា​ម ដែល​បច្ចុប្បន្ន​កំពុងរ​ស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក​ក្នុង​ទន្លេ ស្ថិត​ក្នុង​ក្រុង​កំពង់ឆ្នាំង ដោយ​ឲ្យ​ទៅ​រស់នៅ​លើគោក​វិញ ដែល​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ទីតាំង​មួយ​ថ្មី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងទៅតាម​សេចក្តី​កំណត់​ស្ដីពី​ពេលវេលា នៃ​ការ​ដំណើរ​ការរៀបចំ​បន្លាស់​ទី​អ្នក​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ក្នុង​ក្រុង​កំពង់ឆ្នាំង ឲ្យ​ទៅ​រស់នៅ​លើគោក​វិញ ដែល​រៀបចំ​ដោយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ ខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ចាត់ចែង​ពេលវេលា​ដ៏​ច្បាស់លាស់ ជូនទៅ​សមាគម​វៀតណាម​ ដើម្បី​ចូលរួម​អនុវត្ត​ទៅតាម​ផែន​របស់​សាលាខេត្ត​ដូច​ខាង​ក្រោម​នេះ​។​

​យោង​៖ ព្រះរាជក្រម ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ភូមិបាល​។ ព្រះរាជក្រម ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​ជលផល​។ និង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ ដែល​ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​១៩៩៤​។​

​យោង អនុក្រឹត្យ​លេខ​៩៨ អនក្រ​.​បក ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ស្តីពី​ការ គ្រប់គ្រង​អាង​ទន្លេ និង​យោងសេចក្តី​ជូន ដំណឹង​លេខ ៦២៦/២០ សជណ ចុះ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២០ ស្ដីពី​ផែនការ​បន្តបន្លាស់​ទី​អ្នក ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក នៅ​ក្រុង​កំពង់ឆ្នាំង ដែល​បច្ចុប្បន្ន​កំពុងរ​ស់​នៅ​លើ​ទីតាំង​បណ្ដោះអាសន្ន និង​កំពុង​រស់​នៅ​លើ​បែរ​ចិញ្ចឹម​ត្រី​ ឲ្យ​មក​រស់នៅ​ទី​តាំង​ថ្មី ឋិត​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​វិញ​។​

​លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ដែល​មាន​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការរៀបចំ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​ដែរ​នោះ បាន​និយាយ​ឲ្យ​ដឹង នៅ​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ថា តាម​ផែនការ​របស់លោក​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត លោក​បាន​កំណត់​ពេលវេលា​យ៉ាង​ច្បាស់​លាស់ ដើម្បី​ឲ្យ​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មាន​ពេលវេលា​សមស្រប ក្នុង​ការ​រៀប ចំ​និង​ចូលរួម​អនុវត្តតាម​ផែនការ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​បម្លាស់ទី​ផ្ទះ​ប​ណ្ដែត​ទឹក ទៅ​រស់នៅ​លើគោក​វិញ​។​

​ហេតុនេះ ដើម្បី​អនុវត្ត​កម្មវិធី​បន្លាស់​ទី​ឲ្យទទួលបាន​លទ្ធ ផល​ល្អ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត កំណត់​គោលការណ៍ និង​ពេលវេលា​មួយចំនួន​ដូចខាងក្រោម៖ ​ពេលវេលា​រៀបចំ គឺ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ តុលា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ (​រយៈពេល​២០​ថ្ងៃ​) សមាគម​ត្រូវ​ធ្វើ​បញ្ជី​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បន្លាស់​ទី អ្នក​ដែល​កំពុង​រស់នៅ​លើគោក​ជួរ​មាត់ទន្លេ និង​អ្នក​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក និង​ធ្វើបញ្ជី​រៀបចំ​កន្លែង​ថ្មី ទាំង​ប្លង់ដី និង​លេខ​ដីឡូត៍​ឲ្យ​បាន​ច្បាស់​លាស់​។​

​ក្រុមហ៊ុន​ ត្រូវ​ជំរុញ​ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូ ចាក់​គ្រួស ឬ​ថ្ម​ ធានា​ដល់​ការ​ចរាចរ​រថយន្ត​ចេញចូល​បាន​។ រីឯ​សមាគម​ជនជាតិ​វៀតណាម ត្រូវ​រៀបចំ​គោល​នយោបាយ​ជួយ​គាំទ្រ​គ្រួសារ​ប្រជាពលរដ្ឋជា​ថវិកា ឈើ ដែក ឬ​ស័ង្កសី​។​ល​។​ ពិសេស​រៀបចំ​ទឹក​ស្អាត ភ្លើងអគ្គិសនី រុះរើ​និង​សាងសង់​ដូចជា​សាលា​បុណ្យ ឬក៏​ទី​គោរព​បូជា​ផ្សេងៗ​ឲ្យ​បាន​រួចរាល់​។ ​ការកំណត់​ពេលវេលា​សាងសង់​ជម្រក​នៅ កន្លែង​ថ្មី ដោយ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០​ម្ចាស់ ផ្ទះ​ដោយ មានការ​គាំទ្រ​ពី​សមាគម អាជ្ញាធរ និង​សមត្ថ​កិច្ច​ផង​នោះ ត្រូវ​រៀបចំ​ដំណើរការ​សាងសង់​ជម្រក​នៅ កន្លែង​ថ្មី ហើយ​សមាគម​ត្រូវ​ដោះស្រាយ​ប្រាក់ ឬ​សម្ភារៈ​គោល នយោបាយ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​

​រីឯ​ពេលវេលា​ដែល​ត្រូវ​បម្លាស់ទី ផ្ទះ​ប​ណ្ដែត​ទឹក​ឲ្យ​ទៅ​នៅ​កន្លែង​ថ្មី​នោះ គឺ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ក្នុង​នោះ​សមាគម​អាជ្ញាធរ និង​សមត្ថកិច្ច ត្រូវ​ជួយ​ដឹកជញ្ជូន​សម្ភារៈ​ដើម្បី​អនុវត្ត​ផែនការ​ឲ្យ​បាន​ទាន់​ពេល​វេលា។​

​ការកំណត់​ពេលវេលា​សម្អាត​កន្លែង​ចាស់​នឹង​រុះរើ​ជញ្ជាំង​លើ​បែរ​ចិញ្ចឹម​ត្រី ​ក្រោយ​ពេល​បម្លាស់ទី ដោយ​មិន​ឲ្យ​មាន​មនុស្ស​រស់នៅ​លើ​នោះ​ជា​បន្ត​ទៀត​ឡើយ គឺ​ការងារ​នេះ ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​ចុះ​ពិនិត្យ ជំរុញ​ការ​រុះ​រើស​បញ្ចប់ មិន​ឲ្យ​មានការ​រស់នៅ​លើ​បែរ​ចិញ្ចឹម​ត្រី និង​នៅ​លើ​ទីតាំង​នោះ​ជា​បណ្ដោះអាសន្ន​ទៀត​ឡើយ ត្រី​ដែល​នៅ​ក្នុង​បែរ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត និង​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​រៀបចំ​យន្តការ​សហការ​ចិញ្ចឹម​ត្រី ​ក្នុង​បែរជា​បន្ត​ដោយមាន​ទីតាំង​សមរម្យ​។​ ​ការអនុវត្ត​ផែន​ការណ៍​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ដែល​រៀប ចំ​ដោយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ខាង​លើ​នេះ ក្នុង​ករណី​បុគ្គល ឬ​ក្រុម​បង្ក​សកម្មភាព​ផ្សេងៗ បង្ក​ការ​រាំង​ស្ទះ ឬ​ផលវិបាក​ដល់​ផែនការ​របស់​អាជ្ញាធរ​ខេត្ត​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់ និង​ស្របតាម​នីតិវិធី​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

ក្នុង​ករណី​ជនអន្តោប្រវេសន៍​មិន​អនុវត្ត ឬ​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ​តាម​ទំនើងចិត្ត គណៈ​មេបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត និង​ពិចារណា ដោយ​មិន​ផ្ដល់​ឯកសារ​ឲ្យ​ស្នាក់នៅ​អចិន្ត្រៃយ៍​បន្ត​ទៀត​ឡើយ​ឬ​ស្នើសុំ​ថ្នាក់លើ​បញ្ជូន​ជន​នោះ​ទៅ​ស្រុក​វិញ​ស្របតាម​គោល​ការ​ច្បាប់​របស់​ជាតិ៕

​អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ

សូមចុចអាន៖ ​ថ្ងៃនេះ ក្រសួងសេដ្ឋកិច្ចនឹងបើកកិច្ចប្រជុំអន្តរក្រសួងផ្តោតលើការស្ដារឡើងវិញហេដ្ឋារចនាសម្ពន្ធខូចខាតដោយជំនន់ទឹកភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម