ព័ត៌មានជាតិ
លោក សៅ សុខា ណែនាំមេកងរាជអាវុធហត្ថថ្មីខេត្តរតនគិរី យកចិត្តទុកដាក់លើភារកិច្ចស្នូលចំនួន៣
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី។ ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានណែនាំឱ្យមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តរតនគិរី យកចិត្តទុកដាក់លើភារកិច្ចស្នូលចំនួន៣។

តាមអនុក្រឹត្យរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ឱ្យមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលត្រូវទទួលភារកិច្ចថ្មី។
ថ្លែងក្នុងពិធីប្រកាសមុខតំណែង នាព្រឹកថ្ងៃនេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា ការតែងតាំង ដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជននោះ គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាសទីកន្លែងធ្វើការងារ។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា សម្រាប់ការតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីកងកម្លាំង គឺយោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ ដែលកងរាជអាវុធហត្ថ បានសម្រួចការធ្វើកំណែទម្រង់របស់ខ្លួន សំដៅឆ្ពោះទៅការប្រមូលផ្តុំ រៀបរយ ទំនើបកម្ម និងប្រសិទ្ធភាព។ ជាក់ស្ដែង ការផ្លាស់ចេញមេបញ្ជាការចាស់ គឺឧត្តមសេនីយ៍ត្រី ថាវ យ៉េន ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា អនុវត្តតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្មណាមួយឡើយ ពោល គឺត្រូវទៅទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី។
ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា បានវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានរួមចំណែកក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបានតាមតួនាទីភារកិច្ចរបស់ខ្លួនកន្លងមក។ ចំពោះមេបញ្ជាការថ្មី ដែលត្រូវទទួលបានការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី សោ សាវឿន ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឱ្យយកចិត្តទុកដាក់លើភារកិច្ចស្នូលចំនួន៣ គឺ ការងារគ្រប់គ្រង ការងារកសាងអង្គភាព និងការងារដឹកនាំ គ្រប់គ្រង បញ្ជា៕


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?