Connect with us

ព័ត៌មានជាតិ

ស្អែកនេះ NEA នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតជិត ៨០០ កន្លែង ពីក្រុមហ៊ុនធំៗ ១៣ នៅវេទិកាការងារ

បានផុស

នៅ

ស្អែក​នេះ វេទិកា​ការងារ និង​កម្មសិក្សា​ការងារ សហការ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​នឹង ស​.​ស​.​យ​.​ក វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា ឆ្នាំ ២០២៤ ខាងមុខនេះ នឹង​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​ធំៗ ចំនួន ១៣ ដោយ​នាំ​យក​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត ចំនួន ៧៤៣ កន្លែង ដល់​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ការងារ​ដោយ​ផ្ទាល់​ភ្លាមៗ ជាមួយ​តំណាង​ក្រុមហ៊ុន​ទាំងនោះ​បាន ចាប់ពី​ម៉ោង ៨:០០ ព្រឹក ដល់​ម៉ោង ០៥:០០ ល្ងាច នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ក្រុមហ៊ុន និង​ស្ថាប័ន​ធំៗ ទាំង ១៣ ដែល​នឹង​ចូលរួម​វេទិកា​ការងារ​នា​ថ្ងៃ​ទី ២៨ ខាងមុខនេះ រួមមាន ៖ ធនាគារ​ឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លី​ហួរ​, បុរី​ឡាយ គង់​, មីក្រូហិរញ្ញវត្ថុ ជោគជ័យ​, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួច​ម៉េង​លី គ្រុប​, ក្រុមហ៊ុន SNKRP, និង​ក្រុមហ៊ុន Forward International Investment។

ព័ត៌មាន​បន្ថែម​អំពី​ការ​ចូលរួម​វេទិកា​ការងារ សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ តាមរយៈ​លេខ​ទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ​គេហទំព័រ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម