ព័ត៌មានជាតិ
ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានទទួលមរណៈភាពដោយជំងឺបេះដូង
លោក ស ស៉ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានទទួលមរណៈភាពក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ។
លោក វ៉ាន់ វិរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តបានបញ្ជាក់យ៉ាងខ្លីថា លោក ស ស៉ីណា អាយុ៥៧ឆ្នាំ ជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោកមានជំងឺបេះដូង នៅពេលមានសភាពលំបាកខ្លាំង ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសវៀតណាមនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លុះព្យាបាលបានជិត១សប្តាហ៍ ជំងឺមិនថមថយសោះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយថែមទាំងវិវត្តន៍ទៅមុខជានិច្ចរហូតដល់ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ លុះម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ លោកបានលាចាកលោកទាំងក្រុមការងារ ក្រុមគ្រួសារ យ៉ាងអាលោះអាល័យបំផុត។
សាកសពលោក ស ស៉ីណា បានបញ្ជូនតាមរថយន្តសាមុយមកដល់ព្រំដែនកម្ពុជា វៀតណាមនៃខេត្តត្បូងឃ្មុំនៅម៉ោងជាង១១យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ហើយបន្តដឹកមកដល់លំនៅដ្ឋានរបស់លោកនៅភូមិទី៦ សង្កាត់/ក្រុង/ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យទៅតាមលក្ខណៈប្រពៃណី៕
អត្ថបទ៖ សាន វិឡែម


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត