Connect with us

ព័ត៌មានជាតិ

ហ្វូងដំរីព្រៃឬដំរីអាស៊ី បង្ហាញខ្លួនកាន់តែច្រើន​នៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី

បានផុស

នៅ

ថ្មីៗកន្លងមកនេះ ហ្វូងដំរីព្រៃឬដំរីអាស៊ី បានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី ដែលមានចំនួនច្រើន​ជាងបណ្តាឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា​ បាន​គូស​បញ្ជាក់ថា ហ្វូងដំរីព្រៃបង្ហាញវត្តមានកើនឡើងជាងបណ្តាឆ្នាំមុនៗនៅតាមតំបន់ការពារធម្មជាតិជាសញ្ញាបង្ហាញ​បាន​ថា ពួកវាកំពុង​រស់នៅយ៉ាង​សុខសាន្តនិងបង្កើតកូនចៅជាបន្តបន្ទាប់។

«កន្លងមកនេះ ចំនួនដំរីអាស៊ីហាក់ដូចជាមានចំនួនកើនឡើងដោយសារតែពេលថ្មីៗ បានរកឃើញដំរីដើរជាហ្វូងចាប់ពី ១០ រហូតដល់ជាង ២០ ក្បាល។ ក្នុងមួយហ្វូងក៏ឃើញមានវត្តមានកូនដំរី ដែលទើបនឹងកើតនិង​មានវ័យជំទង់ មានចំនួនច្រើន»។ លោក ខ្វៃ អាទិត្យា បន្ថែម។

ដើម្បីធានាថាដំរីអាស៊ីទទួលបានការការពារហ្មត់ចត់ និងអាចមានឱកាសបង្កើនចំនួននៅក្នុងធម្មជាតិឡើង​វិញបន្ថែមទៀត សម្រាប់បន្សល់ទុកជាកេរមរកតដល់មនុស្សជំនាន់ក្រោយ ស្របតាមការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសង្កត់ធ្ងន់លើមុំយុទ្ធសាស្រ្តអាទិភាព៣ គឺស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់ និងការកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងបង្កើន​ការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដាំឈើឱ្យបានច្រើននៅតាមមូលដ្ឋាន និងដាំស្តារព្រៃរេចរឹល បង្កើនភាពបៃតងនិងឈានទៅសម្រេចគម្របព្រៃកើនឡើងឱ្យបាន ៦០% នៃផ្ទៃប្រទេសត្រឹមឆ្នាំ២០៥០។

មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី ២០ ទៅ ៣០ ក្បាល ដែលចំនួននេះមានការកើនឡើងពីចំនួន ៣ ទៅ ៥ ក្បាល ដែលបានបង្ហាញខ្លួនកាលពីពេលកន្លងទៅ។

យោងតាមការសិក្សាវិភាគ DNA លើចំនួនសត្វដំរីព្រៃ របស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងដៃគូសហការនាពេលកន្លង​មក ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ ក្បាល នៅក្នុងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី។

ដំរីព្រៃឬដំរីអាស៊ី កំពុងរងការគំរាមកំហែងលើដែនជម្រករបស់វាយ៉ាង​ធ្ងន់ធ្ងរនៅទូទាំងសកលលោក។ ដំរីព្រៃត្រូវបាន​ចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្ធម្មជាតិ (IUCN)​។ នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំ​ក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា៣៨ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម