Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសឱ្យពលរដ្ឋខ្មែរធ្វើតេស្តជំនាញ និងតេស្ត​ភាសាជប៉ុនផ្នែកការងារភោជនីយដ្ឋាន ដើម្បីទៅធ្វើការនៅជប៉ុន

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន​ផ្នែក​ការងារ​នៅ​ភោជនីយដ្ឋាន ដើម្បី​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២៤ មេសា នេះ​ថា យោង​តាម​ការ​ជូនដំណឹង​ពី​ក្រសួង​យុត្តិធម៌ នៃ​ប្រទេស​ជប៉ុន ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ និង​សាធារណជន​ដែល​មាន​បំណង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ក្នុង​គម្រោង​ពលករ​ជំនាញ ឱ្យ​បាន​ជ្រាប​ថា អង្គភាព​ទទួល​បន្ទុក​ការ​ធ្វើ​តេស្ត​ជំនាញ និង តេស្ត​ភាសា​ជប៉ុន នឹង​រៀបចំ​ការ​ធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន​ផ្នែក​ការងារ​នៅ​ភោជនីយដ្ឋាន តាមរយៈ ប្រព័ន្ធ​កុំព្យូទ័រ (CBT) ក្នុង​គម្រោង​ពលករ​ជំនាញ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ចំពោះ​កាលបរិច្ឆេទ​ធ្វើតេស្ត​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១១ និង ១២ ខែ​ឧសភា ឆ្នាំ ២០២៤ ថ្ងៃ​ទី ២១ និង ២២ ខែ​ឧសភា ឆ្នាំ ២០២៤ ថ្ងៃ​ទី ២៨-៣០ ខែ​ឧសភា ឆ្នាំ ២០២៤ ថ្ងៃ​ទី ៦,៧ និង ១០ ខែ​មិថុនា ឆ្នាំ ២០២៤ ថ្ងៃ​ទី ១៥ និង ១៦ ខែ​មិថុនា ឆ្នាំ ២០២៤ នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ អប់រំ (EDI) ដែល​មាន​អាសយដ្ឋាន ៖ ផ្ទះ​លេខ ៩A ផ្លូវ​លេខ ៣៧០ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​ការ​ចុះឈ្មោះ​ធ្វើតេស្ត​មាន​តម្លៃ ៣៣ ដុល្លារ បង់​ជូន​ទៅ​អង្គភាព​ទទួល​បន្ទុក​ការ​ធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា កាលបរិច្ឆេទ នៃ​ការ​ធ្វើ​តេស្ត​ខាង​លើ​នេះ អាច​នឹង​ផ្លាស់ប្ដូរ អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា លក្ខខណ្ឌ​ចុះ​ឈ្មោះ​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន គឺ ចាប់ពី​អាយុ ១៧ ឆ្នាំ ឡើង​ទៅ ដោយ​មិន​គិត​ពី​កម្រិតវប្បធម៌​ឡើយ ហើយ​ចំនួន​បេក្ខជន​ដែល​អាច​ទទួល​ដើម្បី​ស្នើសុំ​ធ្វើតេស្ត​គឺ​ចំនួន ១០០ នាក់ ក្នុង​មួយ​ខែ។ ចំណែក​ប្រធានបទ ឬ វិញ្ញាសា​សម្រាប់​ការ​ធ្វើ​តេស្ត​ផ្នែក​ការងារ​នៅ​ភោជនីយដ្ឋាន រួមមាន អនាម័យ​ចំណីអាហារ ការ​រៀបចំ​អាហារ និង​ការ​ផ្តល់​សេវាកម្ម​សម្រាប់​អតិថិជន។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ឯកសារ​ចាំបាច់​ដែល​ត្រូវ​យក​មក​ជាមួយ​នៅ​ថ្ងៃ​ធ្វើតេស្ត​រួមមាន ៖​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ ប័ណ្ណបើកបរ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជា បាន​ផ្តល់​ឱកាស​ការងារ​នៅ​ក្រៅ​ប្រទេស​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រី​ចំនួន ៥៥២ ៨៥១ នាក់ ក្នុង​នោះ​នៅ​ប្រទេស​ជប៉ុន មាន​ពលករ​ចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ភាគច្រើន​ជា​កម្មសិក្សាការី​ទទួល​បាន​ប្រាក់ខែ ១ ៤០០ ដុល្លារ ក្នុង ១ ខែ ដោយ​ពួកគេ​ទៅ​ធ្វើការ​លើ​ផ្នែក​វេច​ខ្ចប់ សំណង់ ចំណីអាហារ សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន កសិកម្ម​ដាំដុះ និង​ចិញ្ចឹម​សត្វ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម