Connect with us

ព័ត៌មានជាតិ

លុបចោល​សវនាការ​ទាំ​ង​អស់ ដោយសា “​ព្រឹត្តិការណ៍​សហគម​ន៍ ២០ កុម្ភៈ​”

បានផុស

នៅ

​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាងថា ដោយសារ​ស្ថានភាព នៃ​ការ​ចម្លងជំងឺ​កូ​រឹង​-១៩ ក្នុង “​ព្រឹត្តិការណ៍​សហគម​ម៍ ២០ កុម្ភៈ​” មាន​ការរីក​រាលដាល​ឆាប់រហ័ស និង​ស្មុគស្មាញ​ជាង​ព្រឹត្តិការណ៍​សហគមន៍​មុនៗ សាលាដំបូង និង​អយ្យការ​សម្រេច​លើក​ពេល​សវនាការ​គ្រប់​សំណុំរឿង ជា​បណ្តោះអាសន្ន រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី នេះ​បើតាម​ការបញ្ជាក់​ពី​លេខាធិការដ្ឋាន​រដ្ឋបាល នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេ​ចក​ក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ បញ្ជាក់ថា “​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ក្នុង​សហគមន៍​បន្ថែមទៀត សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច “​លើក​ពេល​សវនាកា ដែល​បានគ្រោង​ទុក​នៅ​ចន្លោះពេល​ពីថ្ងៃ​ទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ នៅពេល​ក្រោយ​វិញ​។ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​កំណត់​កម្មវិធី​សវនាការ​ឡើងវិញ ក្រោយពី​ស្ថានភាព​ជំងឺ​កូ​រឹង​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគម ២០ កុម្ភៈ​” បាន​ធូរស្រាល​។
​ដោយឡែក​ពាក់ព័ន្ធ នឹង​សំណុំរឿង​ចាំបាច់​មួយចំនួន ចៅក្រម​ពិនិត្យ និង​ចាត់ការ​តាម​ការជាក់ស្តែង យោងតាម​ករណី​ទីមួយៗ ដោយ​គោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​កាត់បន្ថយ​ការប្រមូលផ្ដុំ​។​
​ចំពោះ​ការបំពេញ​ការងាររដ្ឋបាល​ប្រចាំថ្ងៃ និង​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ នៅ​ដំណើរការ​ជាធម្មតា ប៉ុន្តែ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ត្រូវបំពេញ​ភារកិច្ច​របស់ខ្លួន​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធានការ អនាម័យ ពាក់​ម៉ាស លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្តុំ និង​តាមដាន​សុខភាព​ជាប្រចាំ​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម