Connect with us

ព័ត៌មានជាតិ

បុរសសង្ហាលេចមុខកៀក Bella តាមពិតជាអ្នកស្នងមរតកក្រុមហ៊ុន CP Group នៅថៃ

បានផុស

នៅ

បន្ទាប់ពីរូបភាពមួយសន្លឹកត្រូវបានបែកធ្លាយដោយបង្ហាញពីសកម្មភាពរបស់ Bella Ranee និងបុរសវ័យក្មេង Will Chawin Chearavanont​ ដែលបានទៅធ្វើបុណ្យជាមួយគ្នា ហើយមានរូបភាពនៅភោជនីយដ្ឋានមួយក្នុងខេត្ត Rayong បង្ហោះដោយទំព័រ Jay Moi 108​ កាលពីថ្មីនេះថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យចចាមអារ៉ាមអំពីបុរសសង្ហារូបនេះកំពុងរីករាលដាលពាសពេញប្រទេស រហូតដល់ថ្នាក់មហាជនស្វះស្វែងរកលើបណ្ដាញអ៉ីនធើណេត ដោយចង់ថា លោកជាកូនចៅអ្នកណា មកពីគ្រួសារ ឬសង្គមជាន់ខ្ពស់ណាមួយក្នុងប្រទេសថៃ។

មែនទែនទៅ បុរសអង្គុយកៀក Will Chawin Chearavanont ជាពាណិជ្ជករវ័យក្មេង​ និងជាអ្នកស្នងមរតករបស់គ្រួសារដ៏ល្បីដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក្នុងក្រុមហ៊ុន Charoen Pokphand Group (CP) គាត់គឺជាកូនប្រុសរបស់លោក Khajon Chearavanont នាយកប្រតិបត្តិនៃក្រុមហ៊ុន Charoen Pokphand Group Co. , Ltd.ដ៏ល្បីល្បាញក្នុងប្រទេសថៃ។

កូនអ្នកមានទ្រព្យធនរូបនេះ បានបញ្ចប់ការសិក្សាពីសាលាធុរកិច្ច Kenan-Flagler នៃសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ក្នុងផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម។ រូបលោកផ្ទាល់បានចាប់ផ្តើមចាប់អារម្មណ៍លើអាជីវកម្មវិនិយោគនៅអាយុ ២២ ឆ្នាំ។ ក្នុងឆ្នាំ ២០១៤ លោកបានបង្កើត 2W Group បន្ទាប់មកនៅឆ្នាំ ២០១៨ បានបង្កើត Nine Basil ដែលជាអាជីវកម្មគ្រប់គ្រងមូលនិធិឯកជនដែលផ្តោតលើការវិនិយោគនៅក្នុងក្រុមហ៊ុននៅក្រៅពិភពលោក និងជាផ្សារហ៊ុន ទូទាំងអាស៊ីអាគ្នេយ៍ផងដែរ។

ទោះយ៉ាងណាក៏ដោយ តាមរយៈរូបភាពមួយសន្លឹកដែលចេញផ្សាយលើបណ្ដាញអ៉ិនធើណេត ថ្វីបើតារាសម្ដែង Bella ឬកំលោះអ្នកជំនួញលំដាប់សេដ្ធីមិនបានចេញមុខបកស្រាយយ៉ាងណាក្ដី។ ប៉ុន្តែអ្នកគាំទ្រនៅតែសញ្ចឹងគិតនិងសង្ឃឹមថាតួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” នឹងឆាប់មានអ្នកស្អំបេះដូងឆាប់ៗជាក់ជាមិនខានឡើយ។​ ជាពិសេសទស្សនិកជនជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងអ្នកទាំងពីរអាចលើសពីមិត្ត គ្រាន់តែមិនទាន់មានអ្នកណាម្នាក់បកស្រាយលម្អិតតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើក​ដំបូង​ក្នុងវ័យ ៥៤ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម